Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះម៉ូតូលឿន មិនប្រយ័ត្ន ជ្រុលទៅបុកគូថរថយន្តកុងតឺន័រ ចតស្ងៀម ប្រកាច់ស្លាប់មួយរំពេច

  • បោះពុម្ព
កំពត៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកបរម៉ូតូលឿន ជ្រុលទៅបុកគូថរថយន្តកុងតឺន័រពីក្រោយ ដែលចតនៅស្ងៀមលើដងផ្លូវ ស្របទិសគ្នាពីលិចទៅកើត កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣៣ ចំណុចខាងកើតស្ពានព្រែកលី ចម្ងាយ១៥០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

នគរបាលចរាចរស្រុកទឹកឈូ បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត រហូតមកដល់ពេលនេះ នៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ បើកបរម៉ូតូ ម៉ាកស្មាស់ ពាក់ស្លាកលេខ ភ្នំពេញ 1AB-3686(ម៉ូតូខូចខាតធ្ងន់)។ នគរបាលដដែល បន្តថា មុនកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកគូថរថយន្តកុងតឺន័រ ពីក្រោយចំពេញទំហឹង ខណៈរថយន្តបង្កខាងលើ ចតនៅស្ងៀមលើដងផ្លូវខាងស្តាំដៃ ស្របទិសគ្នា ដោយមិនបានដាក់ស្លាកសម្គាល់ សុំចតឈប់ ស្របតាមច្បាប់ចរាចរឡើយ។

ក្រោយហេតុការណ៍ភ្លាម រថយន្តបង្កបានបើកទៅទិសខាងកើត គេចខ្លួនបាត់ស្រមោល។ ដោយឡែកសពជនរងគ្រោះ កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយសមត្ថកិច្ច កំពុងប្រកាសស្វែងរកសាច់ញ្ញាតិ។ ចំណែករថយន្តបង្ក កម្លាំងសមត្ថកិច្ច បាននិងកំពុង ស្រាវជ្រាវស្វែងរក។

គួររំលឹកថា នៅស្រុកទឹកឈូដដែល មានករណីគ្រោះថ្នាក់ចរាចរមួយផ្សេងទៀត បានកើតឡើង កាលពីវេលាម៉ោង០៦និង ៣៥នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣ មុខខ្លោងទ្វារចូលវត្តសិរីធានី ស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
 
នគរបាលចរាចរស្រុកទឹកឈូ បានឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរនេះ បង្កឡើង រវាងរថយន្ត និងម៉ូតូ ទិសដៅពីកើតទៅលិច។ រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-4119   ទិសដៅពីកើតទៅលិច បានបើកប៉ះនឹងម៉ូតូ១គ្រឿង ដែលមានទិសដៅ ស្របគ្នា រួចបត់ឆ្វេង ដោយមិនបានប្រុងប្រយ័ត្ន។ម៉ូតូម៉ាក សង់កូរេ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុិន ឡន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ រងរបួសបាក់ជើងខាងឆេ្វង កែងភ្នែកខាងស្តាំ នឹងក្បាល (របួសធ្ងន់)។

ក្រោយហេតុការណ៍ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែកអ្នកបើកបររថយន្ត រត់ គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ៕

ដកស្រង់ពី៏៖ដើមអម្ពិល