Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ខណៈបើករថយន្តលឿន បែកកង់មុខ ក្រឡាប់ដោយខ្លួនឯង

  • បោះពុម្ព

កំពត៖ អ្នកបើករថយន្តត្រៃតុន បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់របួសធ្ងន់ ខណៈបើកបររថយន្តលឿន ហើយបែកកង់មុខ បោះពួយធ្លាក់ចូលទៅក្នុងក្រលុកទឹក កាវថ្នល់ជាតិ នៅម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ កំពត ភ្ន៉ពេញ ចំណុច ចន្លោះបង្គោលម៉ែត្រលេខ(១១១-១១២) ស្ថិតក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក។

 សមត្ថកិច្ចនគរបាលចរាចរ ស្រុកឈូក បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបររថយន្ត ដែលបានស្លាប់បាត់បង់ជីវិត ឈ្មោះ ឆែម ពិរិន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបូសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាឡាំង ខេត្តកំពង់ធំ និងអ្នករួមដំណើរ បានរងរបួសជាទំងន់ មានឈ្មោះ កុច គីម ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហ៊ា។ រថយន្តម៉ាកត្រៃតុន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-7396 រថយន្តខូចខាតទាំងស្រុក។

សមត្ថកិច្ចដដែល បន្តថា មុនកើតហេតុរថយន្តបង្ក ដោយខ្លួនឯងនេះ បើកទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន  លុះដល់ចំណុចកើតហេតុ រថយន្តក៏បែកកង់ខាងមុខស្តាំ ក៏ជ្រុលបោះពួយធ្លាក់ចូលទៅក្នុងក្រលុក កាវថ្នល់ជាតិ បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ ក៏ជួបឧប្បតិហេតុគ្រោះថ្នាក់ចរាចរ យ៉ាងដូច្នេះតែម្តងទៅ។

ក្រោយហេតុកាណ៍ កម្លាំងសមត្ថកិច្ចចុះ ទៅអនុវត្តចរាចរ ហើយសង្គ្រោះ អ្នករបួសធ្ងន់ ដឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំពោះសពជនរងគ្រោះ តំកល់ទុកនៅកន្លែងកើតហេតុ ជាបណ្តោះអាសន្តសិន រង់ចាំសាច់ញាតិ មកទទួលយកទៅស្រុក ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖ដើមអម្ពិល