Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតបានថ្នាំ៤០កញ្ចប់ នៅម្ដុំរោងចក្រឆ្នាំង

  • បោះពុម្ព

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រី សុខ ហៅត្រេន អាយុ១៤ឆ្នាំ ស្នាក់នៅប្លុករោងចក្រឆ្នាំងផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយក្នុងនោះកម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន៤០កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង។

 បើតាមមន្ដ្រីនគរបាល មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានប្រទះឃើញជនសង្ស័យ ខាងលើកំពុងធ្វើសកម្មភាពឈរលក់គ្រឿងញៀន នៅតាមបណ្តោយផ្លូវរថភ្លើង ពេលនោះកម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបឃាត់ខ្លួនជាក់ស្តែង និងចាប់យកវត្ថុតាង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕


ដកស្រង់ពី៖FRESH NEW