Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរឆក់០២នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅម៉ោង១៣៖០០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

 ចោរឆក់ទាំង ០២នាក់ នេះមាន៖

១៖ ឈ្មោះ សោម ពេជ្រ ភេទប្រុស អាយុ ២៣ឆ្នាំ , ២/ ឈ្មោះ គីម ឆៃលី ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២៣:៤៥នាទី បន្ទាប់ពីពួកគេទាំង ០២នាក់ បានធ្វើសកម្មភាពឆក់ការបូបស្ពាយ ពីជនរងគ្រោះជាជនបរទេស ដែលកំពុងធ្វើដំណើរតាមផ្លូវ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌដូនពេញកំពុងល្បាតប្រទះឃើញ ក៏ប្រដេញតាមភ្លាមៗ រហូតដល់ចំណុចផ្លូវ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន ពួកគេទាំង ០២នាក់ នេះ បានតែម្តង។

ក្រោយពេលឃាត់ខ្លួនបានពួកគេទាំង ០២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនពេលធ្វើសកម្មភាពពួកគេទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា BEAT ពណ៍ផ្កាឈូកលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1GP-0227 ។

ក្នុងគោលបំណងឆក់វត្ថុមានតម្លៃពីអ្នកដំណើរដូចរាល់ដង នៅម្តុំវិមានឯករាជ្យ ដោយឈ្មោះ គីម ឆៃលី ជាអ្នកឌុប ហើយពួកគេជិះទៅវិញទៅមក ពីវិមានឯករាជ្យ ដល់មុខផ្សារឡាក់គី ក៏បានឃើញជនបរទេសប្រុសស្រី ០២នាក់ កំពុងដើរស្ពាយការបូប លើដងផ្លូវ ដោយឃើញឳកាសល្អ ពួកគេ បានជិះម៉ូតូទៅក្បែរជនបរទេសទាំង ០២នាក់នោះ។

ហើយបានធ្វើសកម្មភាពឆក់ការបូបពីជនរងគ្រោះតែម្តង តែជាសំណាងមិនល្អ ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតប្រទះឃើញ បានប្រដេញតាមរហូតឈានដល់ការឃាត់ខ្លួនពួកគេទាំង ០២នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោសតែម្តង៕

ដកស្រង់ពី៖FRESH NEW