Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់បើករថយន្ត Mercedes សេរីទំនើបបុករះម៉ូតូ៦គ្រឿង និងឡានមួយគ្រឿង ព្រមទាំងតូបលក់អាហារពេលយប់

  • បោះពុម្ព

(ភ្នំពេញ)៖ នៅម៉ោងប្រមាណជាង១០យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះចរាចរណ៍មួយដែលបង្កឡើង ដោយបុរសម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿង ម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV-3838 តាមបណ្តោយផ្លូវ២៧១ លុះបើកមកជិតដល់វត្តសន្សំកុសល បុរសខាងលើបានបើករថយន្តទៅ បុករះតូបលក់អាហារពេលយប់ និងម៉ូតូ៥គ្រឿង ព្រមទាំងរថយន្តមួយគ្រឿងផងដែរ ដែលបង្កឲ្យខូចខាតស្ទើរតែទាំងអស់ តែពុំមានអ្នករងរបួសដល់អាយុជិវីតទេ។

 បន្ទាប់ពីបើកបុករួចបុរសដែលបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ច ឃាត់យកចេញពីកន្លែងកើតហេតុ ជៀសវាងការប្រើអំពើហឹង្សាពីប្រជាពលរដ្ឋដែលនៅកន្លែង កើតហេតុនោះ។ ក្រោយកើតហេតុអ្នកបើកបររួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅការិយានគរបាលល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបានក្រុងភ្នំពេញដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEW