បណ្តាញសង្គម

​លឿនរៀងខ្លួន ដល់ផ្លូវបំបែកជាបួន ឡិចស៊ីសRX400 បុក​ ​កាមរីហាយប្រីត​ ខ្ទេចទាំង២គ្រឿង

ភ្នំពេញ៖ រថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង ត្រង់ផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅវេលាម៉ោង១១ និង៤០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងនឹងផ្លូវ៤៦០ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តឡិចស៊ីស៤០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6643 ធ្វើដំណើរតាមផ្លូវ៤៦០ ពីលិចទៅកើត បានបើកយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-8876 ធ្វើដំណើរតាមផ្លូវ១៦៣ ពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចគ្នា រថយន្តឡិចស៊ីសRX400 បានបុក កាមរីហាយប្រីត ចំហៀងខាងស្តាំ បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងខូចខាតផ្នែកខាងមុខ និងខាងក្រោយយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍មូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល