បណ្តាញសង្គម

ដឹងទេ ចង់ជួសជុល​ផ្លូវ​នៅ​បរិវេណអង្គរ​ ត្រូវ​ឆ្លងកាត់​ការសិក្សា​តាំងពី​សុខភាព​ដើម​ឈើ​ឡើង​ទៅ​

ប្រជាពលរដ្ឋមួយចំនួនប្រហែលជាធ្លាប់រិះគន់អាជ្ញាធរថាមិនអើពើពេលផ្លូវខ្លះនៅក្នុងតំបន់អង្គររងការខូចខាត តែមន្ត្រីជំនាញបញ្ជាក់ថាការជួសជុលផ្លូវក្នុងតំបន់ឧទ្យានអង្គរមិនអាចធ្វើទៅបាននោះទេបើគ្មានការសិក្សាឲ្យបានច្បាស់លាស់ជាមុនចំពោះផលប៉ះពាល់នានាដែលអាចកើកាលពីម្សិលមិញមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា និង ក្រុមការងារជំនាញរបស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្ដិសាស្ដ្រអង្គរ ហៅកាត់ ICCអង្គរបានចុះត្រួតពិនិត្យផ្លូវមួយខ្សែនៅតំបន់ឧទ្យានអង្គរ។

ការចុះត្រួវពិនិត្យនេះធ្វើឡើងក្រោយពីមានសំណើរបស់អាជ្ញាធរជាតិអប្សរាទៅកាន់ ICC អង្គរ ដើម្បីសុំជួសជុលផ្លូវមួយខ្សែក្នុងតំបន់អង្គរនេះ ដោយថាកំពុងតែរងការមន្ត្រីនាំពាក្យអាជ្ញធរជាតិអប្សរា លោក ឡុង កុសល ថ្លែងប្រាប់អ្នកសារព័ត៌មានថាអាជ្ញាធរជាតិអប្សរាចង់ជួសជុលផ្លូវមួយខ្សែនេះក្រោយពីមើលឃើញថាកំពុងមានការខូចខាត។ លោកបញ្ជាក់ៈ«ផ្លូវដែលយើងបានដាក់គម្រោងដើម្បីជួសជុលនេះ បច្ចុប្បន្នវាមានសភាពចង្អៀត និងជង្ហុកច្រើន ដែលបង្ករការលំបាកដល់ការធ្វើចរាចររបស់ភ្ញៀវ។

ដូច្នេះហើយទើបតម្រូវឲ្យយើងចាំបាច់ជួសជុលឡើងវិញ និងស្របទៅតាមគន្លងចាស់ពោលគឺមិនមានការពង្រីកឲ្យធំជាងមុននោះឡើយ»។ បើតាមលោក ឡុង កុសល ផ្លូវនេះមានប្រវែងបួនគីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីខ្លោងទ្វារដៃឆ្មាំ ហូតដល់ប្រាសាទព្រះខ័ន។

ទោះយ៉ាងណាលោកថាមន្ត្រីជំនាញICCអង្គរមិនទាន់សម្រេចយ៉ាងណានោះទេដោយត្រូវរង់ចាំពិភាក្សាគ្នាជាមុនសិន ហើយនឹងផ្តល់ចម្លើយក្នុងកិច្ចប្រជុំបច្ចេកទេសនាថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ។ លោកឲ្យដឹងថាមន្ត្រីជំនាញ ICC អង្គរ បានបង្ហាញក្តីបារម្ភថាការជួសជុលផ្លូវនេះអាចប៉ះពាល់ដល់សុខភាពដើមឈើនៅអបផ្លូវនេះ។

ប៉ះពាល់សុខភាពដើមឈើលោកថាដោយសារអាចមានការកាត់មែកឈើ ឬដាច់ឫសឈើនៅពេលជួសជុល និងអាចធ្វើឲ្យដើមឈើទាំលោក ឡុង កុសល បន្ថែមថាៈ « ក្រុមការងារបច្ចេកទេសរបស់ ICCអង្គរ...បន្ទាប់ពីពិនិត្យស្ថានភាពផ្លូវវង់ធំនេះរួច ពួកគេនឹងត្រូវពិភាក្សាគ្នាជាមុនសិន មុននឹងសម្រេចអនុម័ត និងផ្ដល់អនុសាសន៍នានាក្នុងពេលប្រជុំបច្ចេកទេស និងពេញអង្គ។ ចំពោះផលប៉ះពាល់លើដើមឈើក្នុងពេលជួសជុលវិញ ក្រុមការងារជំនាញរបស់យើងបានសិក្សារួចហើយ គឺវាមានការប៉ះពាល់តិចតួចបំផុត»។

លោក ឡុង កុសល បញ្ជាក់ដែរថា ក្រុមការងារជំនាញរបស់អាជ្ញាធរអប្សរាអាចនឹងចាប់ផ្ដើមជួសជុលផ្លូវវង់ធំនេះនៅដើមឆ្នាំ២០១៨ខាងមុខ ប្រសិនបើគណៈកម្មការ ICC អង្គរ ប្រជុំសម្រេចអនុញ្ញាតឲ្យអាជ្ញាធរជាតិអប្សរាជួសជុល។ កាលពីឆ្នាំ២០១៥កន្លងទៅលោកថាគណៈកម្មការ ICC អង្គរបានសម្រេចអនុញ្ញាតឲ្យអាជ្ញាធរជាតិអប្សរាជួសជុលផ្លូវវង់តូចក្នុងតំបន់អង្គរ ហើយគម្រោងនេះត្រូវបានអនុវត្តរួចរាល់ជាស្ថាពរហើយ៕ងនោះបាត់បង់ជីវិត។ខូចខាត និងពិបាកដល់អ្នកទេសចរក្នុងការធ្វើដំណើរឆ្លងកាត់។តមានឡើងជាពិសេសការប៉ះពាល់ដល់សុខភាពដើមឈើនៅអបតាមបណ្តោយផ្លូវទាំងនោះ។

ដកស្រង់ពី៖Sabay