Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ក្រាបសង្វៀនជល់មាន់៣ទីតាំង ឃាត់អ្នកញៀនល្បែង ជល់មាន់បាន៨នាក់

  • បោះពុម្ព

ភ្នំពេញ៖ អ្នកញៀនល្បែងបញ្ជល់មាន់៨នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន បន្ទាប់ពីលោកអធិការខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការបង្ក្រាប ចំនួន៣គោលដៅ រួមនិងវត្ថុតាងអាគក១ក្បាល និងមធ្យោបាយធ្វើដំណើរ មួយចំនួនផងដែរ កាលពីរសៀលថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៧ស្ថិតក្នុងសង្កាត់ស្នោ សង្កាត់ចោមចៅ៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

 លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងចំនួន៣ទីតាំង ទីតាំងទី១ នៅភូមិប្រាសាទ សង្កាត់ស្នោរ ឃាត់ខ្លួនមនុស្សម្នាក់ មាន់១ក្បាល, ទីតាំងទី២ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ឃាត់ខ្លួនមនុស្សចំនួន០៤នាក់ មាន់២ក្បាល ម៉ូតូ២គ្រឿង និងទីតាំងទី៣ នៅសង្កាត់ចោមចៅទី៣ ឃាត់មនុស្សចំនួន០៣នាក់ និងមាន់១ក្បាល។

លោកបានបន្តថា ដើម្បីអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ ឃុំមានសុវត្ថិភាពនោះ លោកត្រូវរឹតបណ្តឹង ចំពោះល្បែងស៊ីសងនេះ ព្រោះល្បែងស៊ីសងនេះ វាធ្វើឲ្យកើតភាពអសន្តិសុខនៅក្នុងមូលដ្ឋាន ចោរក៏តែល្បែង ហិង្សាក្នុងគ្រួសារក៏ព្រោះតែល្បែង ដូច្នេះលោកលុបបំបាត់ចោលឲ្យអស់ ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សូមកុំប្រព្រឹទ្ធិល្បែងសង នេះធ្វើឲ្យវិនាសឬឈាន មានទោសទណ្ឌដោយសារល្បែង។
បច្ចុប្បន្នជនសង្ស័យ ជាអ្នកញៀនល្បែង រួមនិងវត្ថុតាងត្រូវយកកាន់ អធិការដ្ឋានពោធិ៍សែនជ័យ ដើម្បីសាកសួរបន្ថែមកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប ៕

ដកស្រង់ពី៖ដើមអម្ពិល