បណ្តាញសង្គម

ថ្ងៃទី១៧ធ្នូ បង្ក្រាបបទល្មើសគ្រឿងញៀន ២៨ករណី ឃាត់ជនសង្ស័យ ៤១នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ នៅទូទាំងប្រទេសបានចំនួន ២៨ករណី ឃាត់ ៤១នាក់ (ស្រី ៤នាក់) ។

 យោងតាមរបាយការណ៍ នគរបាលជាតិ បានឲ្យដឹងថា វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន(ice) ៩៦៧,៩៧ក្រាម និង៤៣កញ្ចប់តូច កញ្ឆាស្រស់ ១៣៤១៨ដើម ។ ប្រភេទបទល្មើស៖ ជួញដូរ ១៩ករណី ឃាត់ ២៦នាក់ (ស្រី ៤នាក់) ដុះ ១ករណី ប្រើប្រាស់ ៨ករណី ឃាត់ ១៥នាក់ ។ អនុវត្ដដីកាដីកា ១ ចាប់ ១នាក់ ។ អាវុធហត្ថបង្ក្រាប ជួញដូរ ២ករណី ឃាត់ ២នាក់ ៕

ដកស្រង់ពី៖ដើមអម្ពិល