បណ្តាញសង្គម

ស្លាប់៧នាក់ និងរបួស១៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៧ធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១០លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ប្រុស៦) រងរបួសធ្ងន់១១នាក់ (ប្រុស៩) និងរងរបួសស្រាល៦នាក់ (ស្រី១) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៦នាក់ (យប់៩នាក់) ។

 យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៩គ្រឿង រួមមាន ម៉ូតូ ចំនួន១០គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង, រថយន្តធុនធំ ចំនួន៤គ្រឿង, ថ្មើរជើង១នាក់ និងយានយន្តផ្សេងៗ០គ្រឿង ។ 


មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៦លើក (ស្លាប់៥នាក់) , មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់), បត់គ្រោះថ្នាក់១លើក និងកត្តាយានយន្ត ១លើក (ស្លាប់ ១នាក់) ។

រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមានខេត្តកំពង់ធំ ១លើក ស្លាប់១នាក់ របួស៣នាក់ , កោះកុង ២លើក ស្លាប់២នាក់ របួស២នាក់ និងខេត្តព្រះវិហារ ១លើក ស្លាប់ ២នាក់ ។

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី១៧ ធ្នូ មធ្យោបាយចូលគោលដៅ ៤,៩២៤ គ្រឿង (ម៉ូតូ៦២%) , មធ្យោបាយល្មើស ៥១៧ គ្រឿង (ម៉ូតូ៨៥%) ,អប់រំ ១៨៦គ្រឿង ស្មើរ៣៦% , ពិន័យ ៣៣១ គ្រឿង (បង់ប្រាក់៩១%) ៕

ដកស្រង់ពី៖ដើមអម្ពិល