បណ្តាញសង្គម

សហភាពអឺរ៉ុប ជំរុញមីយ៉ាន់ម៉ា ដោះលែងអ្នករាយការណ៍ ព័ត៌មានរ៉យទ័រ ២នាក់ ឲ្យបានឆាប់តាមតែអាចធ្វើបាន

ព្រុចសែលៈ សហភាពអឺរ៉ុប បានអំពាវនាវ ឲ្យប្រទេសមីយ៉ាន់ម៉ា ដោះលែងអ្នករាយការណ៍ព័ត៌មានរ៉យទ័រ ២នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីពេលកន្លងទៅ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

 លោកស្រី Federica Mogherini អ្នកនាំពាក្យក្រសួងការបរទេស សហភាពអ៊ឺរ៉ុប បានលើកឡើងថាការចាប់ខ្លួន នាពេលថ្មីៗនេះនៅទីក្រុងរ៉ង់ហ្គូន លើអ្នកសារព័ត៌មានពីរនាក់ ដែលធ្វើការ នៅទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺជាមូលហេតុនៃការព្រួយបារម្ភពិតប្រាកដ នៅមីយ៉ាន់ម៉ា។

អ្នករាយការណ៍ព័ត៌មានរ៉យទ័រ ២នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីរាត្រីថ្ងៃអង្គារ សប្ដាហ៍មុន បន្ទាប់ពីពួកគេត្រូវបានអញ្ជើញ ឱ្យទៅញ៉ាំអាហារ ជាមួយមន្រ្តីប៉ូលីស នៅជាយក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា ក្រោយពីពួកគេ បានរាយការណ៍ព័ត៌មាន ស្ដីពីបញ្ហាក្រុមជនជាតិម៉ូស្លីម៕

ដកស្រង់ពី៖ដើមអម្ពិល