បណ្តាញសង្គម

ស្ត្រីជាកម្មការិនី រោងចក្រតំបន់ សេដ្ឋកិច្ចពិសេស សម្រាលកូនប្រុស នៅកណ្តាលផ្លូវ

ភ្នំពេញ ៖ ស្ត្រីជាកម្មការិនី រោងចក្របិតត្រាំង ស្ថិតនៅតំបន់ សេដ្ឋកិច្ចពិសេស បានសម្រាលកូនប្រុស នៅផ្លូវសាធារណៈ បានដោយសុវត្ថិភាព នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៩ ធ្នូ ២០១៧។

 ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីជាកម្មការិនី រោងចក្ររូបនេះមានឈ្មោះ ឆៀង ឆវី អាយុ ២៣ឆ្នាំ មានប្តីឈ្មោះ សេង រុន អាយុ ២២ឆ្នាំ មានទីលំនៅភូមិតាលះ ឃុំរាម ស្រុកព្រៃនប់។ ប្រភពដែលបានបន្តថា ខណៈកំពុងធ្វើការ ក៏ស្រាប់តែឈឺពោះឆ្លងទន្លេ ភ្លាមនោះកម្មករដូចគ្នា បាននាំស្ត្រីរូបនេះ ធ្វើដំណើរមកមន្ទីរពេទ្យ ដើម្បីសម្រាលកូន ប៉ុន្តែមកមិនទាន់ ក៏សម្រាលនៅតាមផ្លូវ ម្តុំខាងមុខរោងចក្រ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមការបញ្ជាក់ពីប្រភពដដែល បានឲ្យដឹងថា កូនតូចដែលទើបសម្រាលនៅតាមផ្លូវនេះ ជាកូនប្រុសនិងជាកូនទី៣ ដោយដាក់ឈ្មោះថា សំណាង មានទម្ងន់២,៨គីឡូក្រាម ។ បច្ចុប្បន្ន ទាំងម្តាយ ទាំងទារក គ្រូពេទ្យអះអាងថា មានសុខភាពធម្មតា មិនមានបញ្ហាអ្វីនោះទេ៕

ដកស្រង់ពី៖ដើមអម្ពិល