បណ្តាញសង្គម

រថយន្ដក្រឡាប់ធ្លាក់ចូលទឹក កៀបជាប់បុរសម្នាក់ស្លាប់

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្ដក្នុងល្បឿនលឿន ជ្រុលចង្កូតធ្លាក់ចូលទឹក បណ្ដាលអោយកៀបជាប់បុរសម្នាក់ស្លាប់ នៅក្នុងរថយន្ដ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០ នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ  សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 បុរសវ័យចំណាស់ដែលស្លាប់មានឈ្មោះ ហេង ដារ៉ា អាយុ៤៧ ឆ្នាំ មុខរបរជាទាហាន និងមានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។

យោងតាមប្រភពព័ត៌មានពីបងប្អូនសាច់ញាតិ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ចេញមកពីពិធីមង្គលការរបស់មេ ហើយធ្វើដំណើរតែម្នាក់ឯង ដោយ បើករថយន្ដមួយគ្រឿងម៉ាក 4RUNNER ដែលពាក់ស្លាកលេខ ភ្នំពេញ 2C-8090 បើកបរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២១៧ គោលបំណងត្រលប់ទៅផ្ទះ ស្រាប់តែមកដល់ចំណុចកើតហេតុ មិនបានប្រយ័ត្ន ក៏ជ្រុលចង្កូតធ្លាក់ចូលទឹក បណ្ដាលអោយក្រឡាប់កៀបជាប់ នៅក្នុងរថយន្ដ ស្លាប់នៅក្នុងរថយន្ដតែម្ដង  ។

លុះដល់ព្រឹកឡើងកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចុះមកដល់កន្លែងកើតហេតុ និងទាក់ទងរថយន្ដស្ទូច ដើម្បីស្ទូចរថយន្ដឡើងលើគោក យកសាពបុរសរងគ្រោះ ចេញពីរថយន្ដ ប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ដរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីប្រគល់អោយក្រុមគ្រួសារ នៅពេលក្រោយ ៕

ដកស្រង់ពី៖ដើមអម្ពិល