Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនម្នាក់គាំងបេះដូងស្លាប់ មិនទាន់ដឹងមូលហេតុ ពិតប្រាកដ

  • បោះពុម្ព

រតនគិរី៖ យុវជនម្នាក់គាំងបេះដូងស្លាប់ តែមិនទាន់ដឹងមូលហេតុពិតប្រាកដ នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចការដ្ឋានសាងសង់ សាលាអនុវិទ្យាល័យមួយកន្លែង ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

 អធិការនគរបាលស្រុកលំផាត់ លោកវរសេនីយ៍ទោ ថេង ច័ន្ធី ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានកម្លាំងជំនាញ លោកសហការណ៍ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ឃុំសេដា ចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសព។

លោកអធិការនគរបាលស្រុករូបនោះ ប្រាប់បន្តថា ជនរងគ្រោះមានឈ្មោះជុំ ជាតិ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ,ហើយយុវជនរងគ្រោះនេះ ជាមនុស្សញៀនសុរាជាប្រចាំ។ ក្រោយពីកម្លាំងជំនាញត្រួតពិនិត្យសពរួច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

ដកស្រង់ពី៖ដើមអម្ពិល