Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

  • បោះពុម្ព

កំពង់ចាម៖ កម្លាំជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កាលពីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បាន សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចណុចភូមិលេខ២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៩នាក់ និង រឹបអូសវត្ថុតាងមួយចំនួន។

 សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ដែលបានឃាត់ខ្លួន ទី១ ឈ្មោះ អេង អាង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិលេខ១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម(ចែកចាយ), ទី២-ឈ្មោះ ថុន ផាន់ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ ភូមិលេខ២ ចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម, ទី៣-ឈ្មោះ ឌីម សកល ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិរោងចក្រ ឃុំចំការអណ្តូង ស្រុកចំការលើ, ទី៤-ឈ្មោះ សុខ ហ៊ាង ហៅ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងឫស្សី ឃុំដងក្តារ  ស្រុកសន្ទុក ខេត្តកំពង់ធំ, ទី៥-ឈ្មោះ ហេង ជា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងឫស្សី ឃុំដងក្តារ ស្រុកសន្ទុក ស្រុកកំពង់ធំ, ទី៦-ឈ្មោះ ស៊ឹម សី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិល្វាជើង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម, ទី៧-ឈ្មោះ បាន សីហា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិល្វាជើង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម, ទី៨- ឈ្មោះ មិន ធារី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម និងទី៩-ឈ្មោះ ម៉ាង ឈុនអ៊ី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំកាលើ ខេត្តកំពង់ចាម។

សមត្ថកិច្ច អោយដឹងទៀតថា ក្នុងប្រតិបត្តការនោះ សមត្ថកិច្ច  រឹបអូសវត្ថុតាងបាន ថ្នាំញៀន៤កញ្ចប់ ម៉ូតូ៦គ្រឿង ទូរស័ព្ទ៨គ្រឿង កាំបិត ចំនួន១ លោហ:ធាតុពណ៌លឿង ចំនួន២ខ្សែ (ខ្សែដៃ១ខ្សែ ខ្សែក ១ខ្សែ) និង ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀន មួយចំនួនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ រួម និងវត្ថុតាង សមត្ថកិច្ចជំនាញ បាន ចងក្រង សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមនិតិវិធី៕

ដកស្រង់ពី៖ដើមអម្ពិល