Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកបើករថយន្តដឹកហ្គាស ងងុយដេកមួយភាំង ស្រាប់តែដឹងខ្លួន បុកគូទរថយន្តដឹកស្រូវ កំពុងចតស្ងៀម

  • បោះពុម្ព

ភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តស៊ីទែនហ្គាស មួយគ្រឿង ងងុយដេកមួយភាំង រថយន្តបាន បុកគូទរថយន្ត ដឹកស្រូវកំពុងចតស្ងៀម បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១យប់ ថ្ងៃទី ២២ ខែធ្នូរ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

 នគរបាលប៉ុស្តិ៍ឃុំព្រៃកណ្តៀង បានឲ្យដឹងថា រថយន្តស៊ីទែនហ្គាស ម៉ាកហ៊ីនដាយ ពណ៌ស លាយក្រហម ស្លាកលេខ ភ្នំពេញ 3B-4863 បើកបរដោយឈ្មោះ មឺន ណារិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ  រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ  បានបុកគូទរថយន្តដឹក ស្រូវហ៊ីនដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-1969 បើកបរដោយឈ្មោះ ពេជ្រ ឡេង ភេទប្រុស អាយុ ៤៣ឆ្នាំ ជាអាជីវករ រស់នៅភូមិដូង ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។

មន្ត្រីដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានរបួសមនុស្សទេ តែរថយន្តទាំងពីរ បានខូចខាតាំងសងខាង ៕

ដកស្រង់ពី៖ដើមអម្ពិល