បណ្តាញសង្គម

ភ្លើងរាលពីចង្ក្រាន ដាំបាយ ឆេះផ្ទះអស់២ខ្នង នៅស្រុកព្រៃឈរ

កំពង់ចាម ៖ យ៉ាងហោចណាស់ ផ្ទះ ចំនួន ២ខ្នង បានឆេះ និង ខូចខាតទ្រព្យ សម្បត្តិមួយចំនួន កាលពីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចភូមិលិចវត្ត ឃុំថ្មពូនស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។

 តាមមន្ត្រីនគរបាល បានអោយដឹងថា ករណីអគ្គី ភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋចំនួន ពីរ ខ្នង មួយ ផ្ទះទំហំ 8,5×7ម សង់អំពីឈើប្រកក្បឿង ជញ្ជាំងក្តារ ម្ចាស់ឈ្មោះ ជៀម ពៅភេទស្រី អាយុ៥៧ឆ្នាំ  សម្ភារខូចខាតមាន ស្រូវចំនួន២តោន  ប្រាក់ដុល្លារអាមេរិច ចំនួន១០០០ដុល្លារ

ម៉ូតូឆ្អឹង១គ្រឿង និង សំម្ភារៈមួយចំនួន។ផ្ទះទី២. ផ្ទះទៀម 6×7ម សង់អំពីឈើប្រកសង្ក័សី ជញ្ជាំងស្លឹក ម្ចាស់ឈ្មោះឃឹម ដា ភេទប្រុសអាយុ ៣៨ឆ្នាំ ខូចខាតសម្ភារៈមាន ស្រូវចំនួន ៨០០គីឡូ ទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល កង់ចំនួន៣គ្រឿង ធុងបាសចំនួន ១ និងអាគុយចំនួន ១និង សម្ភារៈមួយចំនួន ទៀត។

មន្ត្រីនគរបាលបានបញ្ជាក់ថា ផ្ទះទាំង ២ខ្នងខាងលើ ខូចខាតទាំងស្រុង  បើទោះជា សមត្ថកិច្ច បានប្រើរថយន្តអគ្គីភ័យរបស់អធិកាដ្ឋាននគរបាលស្រុក  ចេញពន្លត់ ក៌មិនអាច ជួយបាន ព្រោះ ភ្លើង ឆាប ឆេះ លឿន លាយ ជាមួយខ្យល់ ប៉ុន្តែ យ៉ាងណាក៌ដោយ ករណីអគ្គីភ័យនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ហើយមូលហេតុឆេះ ផ្ទះមកពីភ្លើងចង្រ្កានដាំបាយ៕

ដកស្រង់ពី៖ដើមអម្ពិល