Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំង ចុះបង្ក្រាបទីតាំងហ្គេម បាញ់ត្រី១កន្លែង​ នៅច្រមុះជ្រូក ក្បាលថ្នល់

  • បោះពុម្ព

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាឲ្យមន្រ្តីរបស់ខ្លួន បន្តដឹកនាំ កម្លាំង ប្រជាការពារសាលា ខណ្ឌមានជ័យ សហការជាមួយកម្លាំង កងរាជអាវុធហត្ថ ខណ្ឌ មានជ័យ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែង ដែលសម្ងំលាក់ខ្លួនពួន ក្នុង ផ្ទះជួលម្ដុំច្រមុះជ្រូកក្បាលថ្នល់ ផ្លូវមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ។

 លោក ពេជ្រ កែវមុនី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ស៊ុ រិទ្ធី សហការ ជាមួយកម្លាំង ប្រជាការពារសាលាខណ្ឌមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌុមានជ័យ និងមានការចូលរួមពីនរគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើផងដែរ ហើយមុននិង ឈានដល់ការបង្ក្រាបល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការ ឯកភាពខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងបានចុះបង្ក្រាបទីតាំងល្បែង ស៊ីសងខុស ច្បាប់ ប្រភេទហ្គេមបាញ់ត្រី ជាលិទ្ធផលដកហូតទូហ្គេមបាញ់ ត្រីចំនួន២គ្រឿង និងសម្ភារ ពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត។

ចំណែកអ្នកញៀន ល្បែងស៊ីសងទាំងនោះ និងអ្នក មើលការខុសត្រូវ បានរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់ទៀត នៅសល់តែអ្នកយកម៉ូតូទៅផ្ញើកន្លែង បាញ់ត្រីនោះតែម្នាក់ឯងប៉ុណ្ណោះ ហើយត្រូវបាន អប់រំណែនាំ និងដោះលែងទៅវិញភ្លាមៗផងដែរ។

ក្រោយចុះបង្ក្រាបវត្ថុតាងដែលដកហូតបានខាងលើនេះ ត្រូវកម្លាំងប្រជាការពារ ដឹកយក ទៅរក្សាទុក នៅសាលាខណ្ឌមានជ័យ រងចាំកម្ទេចចោលតាមក្រោយ។

សូមបញ្ជាក់ឲ្យដឹងដែលថា អភិបាលខណ្ឌមានជ័យ ក្នុងពេលប្រជុំកាលពីដើមខែធ្នូ ឆ្នាំ២០១៧នេះថា បានក្រើនរំលឹកខ្លាំងៗ ដល់អស់លោកចៅសង្កាត់ នឹងនាយប៉ុស្តិ៍ទាំង៧ សង្កាត់ត្រូវរាយការណ៍ ពីភាពអសកម្មមកថ្នាក់លើ ជាពិសេសបញ្ហាល្បែងស៊ីសង គ្រប់ប្រភេទ មានហ្គេមបាញ់ត្រី ភ្នាល់បាល់ នឹងទីកន្លែងបញ្ជាំផ្សេងៗ មិនត្រូវលាក់សង្ងំទុកអោយ កើតបទល្មើសទើបរាយការណ៍នោះទេ។

លោកអភិបាលក៏បានដាក់បញ្ជាយ៉ាងដាច់អហង្កា កាលពីដើមខែធ្នូ២០១៧នេះ ដល់អភិបាលរងដែលទទួលបន្ទុក អធិការ មេបញ្ជាការ នឹងចៅសង្កាត់ នាយប៉ុស្តិ៍ ត្រូវសហការគ្នាបង្ក្រាបអស់បាននៅល្បែងស៊ីសង ថ្នាក់ក្រោមធ្វើមិនបាន ឬមិនហ៊ានចូល បង្ក្រាប ត្រូវធ្វើរបាយការណ៍នឹងរាយការណ៍ជូនថ្នាក់លើ ដើម្បីមានវិធានការបន្ត ដោយពិនិត្យ និងទទួលផែនការ ការងារសន្តិសុខសណ្តាប់ធ្នាប់ ដែលលោកបានដាក់ចេញឲ្យ អនុវត្តន៍កន្លងមក ពិសេសលើការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលមាននៅក្នុង មូលដ្ឋានខណ្ឌមានជ័យឲ្យអស់ ចាប់ពីពេលនេះទៅ ថ្ងៃខាងមុខគឺមិនត្រូវរក្សាទុក ឬធ្វើមិន ដឹងអំពីបនល្បែង ផ្សេងៗមាននៅក្នុងមូលដ្ឋានអស់លោកទៀតទេ! ហើយបើមិនធ្វើ! មានគេធ្វើជំនួសអស់លោក។

  ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិង អនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព យើងទាំងអស់គ្នា ត្រូវតែធ្វើដោយមិនយោគយល់ អនុគ្រោះឲ្យបុគ្គលណា? ឫម្ចាស់ទីតាំងណា? ផ្តល់ទីកន្លែង ឲ្យប្រព្រឹត្តបើកបនល្បែងស៊ីសងផ្សេងៗ ជ្រកក្រោមផ្លាកធ្វើអាជីវកម្មទៀតឡើយ។ បើមាន ម្ចាស់ទីតាំងទាំងនោះ ត្រូវតែទទួលខុស ត្រូវចំពោះផ្លូវច្បាប់ រួមជាមួយការបាត់បង់ នៅសំភារៈឫឧបករណ៍ផ្សេងៗដែលបំរើ ឲ្យផលប្រយោជន៍ពីល្បែងទាំងនោះ។

លោកពេជ្រ កែវមុនី ក្នុងនាមលោកជាអភិបាលខណ្ឌមានជ័យ និងជាប្រធានគណ: បញ្ជាការ ឯកភាពខណ្ឌមានជ័យ សូមស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើ បញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការ បង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខ ផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌមានជ័យ៕

ដកស្រង់ពី៖ដើមអម្ពិល