Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្ដី​ប្រពន្ធ​ជនជាតិ​ជប៉ុន​មួយ​គូ ត្រូវ​ចាប់​ខ្លួន​ពី​បទ​​ឃុំ​​ឃាំង និង​​​បង្អត់​អាហារ​កូន​ខ្លួន​ឯង​រហូត​ដល់​ស្លាប់

  • បោះពុម្ព

នៅជប៉ុន ក្នុងថ្ងៃនេះ ប៉ូលិសបានធ្វើការចាប់ប្ដីប្រពន្ធពីរនាក់ ដែលបានធ្វើការឃុំឃាំង និងបង្អត់បាយកូនស្រីខ្លួនរហូតដល់ស្លាប់។ ស្ត្រីរងគ្រោះមានឈ្មោះ Ariri Kakimoto វ័យ ៣៣ឆ្នាំ ត្រូវបានប្រទះស្លាប់ក្នុងស្ថានភាពស្គមខ្លាំង ដោយនាងមានទម្ងន់ត្រឹម ១៩គីឡូប៉ុណ្ណោះ។

តាមពិតទៅ Ariri ត្រូវបានឪពុកម្ដាយប្រទះឃើញថាស្លាប់តាំងពីថ្ងៃទី ១៨ខែធ្នូ មកម្ល៉េះ ប៉ុន្តែទើបតែទៅរាយការណ៍កាលពីថ្ងៃសៅរ៍កន្លងមកនេះ។ យោងតាមសំដីប៉ូលិស ឪពុកម្ដាយរបស់ Ariri ត្រូវបានចាប់ខ្លួន ដោយប៉ូលិសបានសង្ស័យថា ជនទាំងពីរមានបំណងបំផ្លាញសាកសពដោយខុសច្បាប់។

ឪពុកម្ដាយ Ariri បានសារភាពថា ពួកគេឲ្យកូនខ្លួនហូបមួយថ្ងៃតែមួយពេលប៉ុណ្ណោះ ហើយឃុំរូបគេក្នុងបន្ទប់ ៣ម៉ែត្របួនជ្រុងអស់រយៈពេលជាង ១៥ឆ្នាំមកហើយ។ មូលហេតុដែលប្ដីប្រពន្ធមួយគូធ្វើបែបនេះ ព្រោះពួកគេជឿថា កូនស្រីខ្លួនមានជំងឺផ្លូវចិត្ត ដែលជំងឺនេះធ្វើឲ្យនាងមានអាកប្បកិរិយាហិង្សា។

សូមបញ្ជាក់ផងដែរថា នៅជប៉ុន ជនពិការ (ទាំងផ្លូវកាយ ឬសតិអារម្មណ៍) និងក្រុមគ្រួសារ មិនត្រូវបានសង្គមមើលឃើញក្នុងន័យវិជ្ជមានឡើយ ហើយតែងរងការប្រមាថជារឿយៗ បើទោះជាបច្ចុប្បន្នផ្នត់គំនិតនេះ ចាប់ផ្ដើមត្រូវបានកែប្រែក៏ដោយ។ នេះបើតាមការគូសបញ្ជាក់របស់ South China Morning Post៕

ដកស្រង់ពី៖Sabay