Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ជួបសំណេះសំណាល កម្មករ កម្មការិនី ក្រុមហ៊ុន ស៊ិនទ្រី និងមន្ទីរសាធារណៈការ និងដឹកជញ្ជូន ជាង២ពាន់គ្រួសារ នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ កម្មករ កម្មការិនី នៃក្រុមហ៊ុន ស៊ិនទ្រី និងមន្ទីរកធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញចំនួន២,១២៥គ្រួសារ ដែលប្រព្រឹត្ដទៅ នាទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ។

ការអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនីនេះ គឺតែងតែប្រព្រឹត្ដធ្វើជារៀងរាល់ឆ្នាំ ដើម្បីដឹងពីសុខទុក្ខរបស់កម្មករ និយោជិត និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេផងដែរ។

កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា បានចាត់ទុកសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមាតាមនុស្សធម៌ និងជាថ្នាក់ដឹកនាំដ៏គំរូ ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ដោយមានការយកចិត្តទុកដាក់ មានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ គឺជួយសង្គ្រោះ គ្រប់ពេលវេលា គ្រប់ទីកន្លែង ទាន់ពេលវេលា ទាំងស្បៀងឧបភោគបរិភោគ លំនៅឋាន អណ្ដូងទឹក គ្រោះធម្មជាតិ បញ្ហាស្រូវស្រែចំការ និងបញ្ហាផ្សេងៗទៀត ដែលជាសេចក្ដីត្រូវការចំាបាច់ សម្រាប់ប្រជាពលរាស្ដ្រ៕

ដកស្រង់ពី៖FRESH NEWS