បណ្តាញសង្គម

៣ក្បាច់ របស់អភិបាលក្រុងទើបនឹងរកឃើញ ភ្នំពេញអាចនឹងលែងលិចទឹក

បញ្ហាទឹកលិចនៅរាជធានីភ្នំពេញ នៅក្នុងរដូវវស្សាពេលមេឃធ្លាក់ភ្លៀងម្ដងៗ នៅតែជាទុក្ខកង្វល់របស់ថ្នាក់ដឹកនាំក្នុងការរកដំណោះស្រាយ និងបង្កផលលំបាកជាខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើបញ្ហានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានរកឃើញដំណោះដំណោះស្រាយធំៗនោះមានដូចជា៖ ១. ចាប់ផ្ដើមបើកយុទ្ធនាការស្ដារលូ៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្ដើមពីដើមខែមករាឆ្នាំ២០១៨ ក្នុងប្រវែង៤៦០គីឡូម៉ែត្រ។

២. រៀបចំស្ដារប្រឡាយ ដាក់លូ ដើម្បីរំដោះទឹកភាគខាងត្បូង និងខាងលិចព្រលានយន្តហោះ។ ៣. រៀបចំការងារសាងសង់ស្ថានីយបូមទឹកលូប្រាំ និងបង្កើនកម្លាំងការបូមនៅស្ថានីយបឹងទំពុន ដើម្បីរំដោះទឹក និងកាត់បន្ថយការលិចលង់ ទឹកជំនន់ទឹកភ្លៀងជាអតិបរមានៅរដូវវស្សាឆ្នាំក្រោយ។ស្រាយថ្មីៗចំនួន ៣ចំណុច ដើម្បីកាត់បន្ថយបញ្ហាទឹកលិចក្នុងទីក្រុង ឫអាចឈានដល់ការបំបាត់ទាំងស្រុងតែម្ដង។

ដកស្រង់ពី៖Sabay