បណ្តាញសង្គម

ជិះបញ្រ្ចាស! តែពីរថ្ងៃ​សមត្ថកិច្ចឃាត់យានយន្តបានជាង​២០០គ្រឿង នៅក្នុង​ខណ្ឌ​មួយ​

ការិយាល័យចរាចរជើងគោក និងអាជ្ញាធរខណ្ឌដូនពេញបានឃាត់យានយន្តបើកបរបញ្ច្រាសទិសដៅចរាចរត្រង់រង្វង់មូលវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតបានចំនួនជាង២០០គ្រឿងគិតពីថ្ងៃម្សិលមិញ ដល់ព្រឹកនេះ។

នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខណ្ឌដូនពេញសរសេរថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ការិយាល័យចរាចរជើងគោក និងអាជ្ញាធរខណ្ឌដូនពេញបានឃាត់ម៉ូតូចំនួន១៧៦គ្រឿង រ៉ឺម៉កកង់បីចំនួន១០គ្រឿង និងរថយន្តចំនួនពីរគ្រឿង។បើតាមរដ្ឋបាលខណ្ឌដូនពេញ យានយន្តទាំងនេះ បានបើកបរបញ្ច្រាសទិសដៅចរាចរត្រង់រង្វង់មូលវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត។

ដោយឡែកនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នេះវិញ រដ្ឋបាលខណ្ឌដូនពេញអះអាងថាចំនួនអ្នកបើកបរបញ្ច្រាសទិសដៅចរាចរបានថយចុះ។ ក្រុមមន្ត្រីដដែលបានឃាត់រ៉ឺម៉កកង់បីចំនួនពីរគ្រឿង ម៉ូតូចំនួន១៦គ្រឿង និងរទេះលក់កាហ្វេចំនួន១គ្រឿង។

សម្រាប់យានយន្តដែលឃាត់បាននេះត្រូវសមត្ថកិច្ចបញ្ជូរដ្ឋបាលខណ្ឌដូនពេញសរសេរទៀតថាៈ « សូមមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុផង បញ្ចៀសបាននូវការកកស្ទះចរាចរណ៍ផង និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក៏ដូចជាសោភណ្ឌភាពរាជធានីភ្នំពេញបានល្អប្រសើរផងដែរ»៕នទៅកាន់ការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នេះបើតាមប្រភពដដែល។

ដកស្រង់ពី៖Sabaty