បណ្តាញសង្គម

មិនធម្មតា! វៀតណាមចេញច្បាប់ថ្មី អ្នកបំពុលបរិស្ថាន នឹងត្រូវជាប់ទោសធ្ងន់ ហៅលែងឮ!

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ប្រជាជននៅក្នុងប្រទេសវៀតណាម ដែលត្រូវបានគេរកឃើញថា បោះចោលកាកសំណល់ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន នឹងត្រូវពិន័យដល់ទៅ ៣ពាន់លានដុង (ប្រហែល ១៣០ ០០០ដុល្លារ) ឬ ជាប់គុករហូតដល់ទៅ ៧ឆ្នាំ។ នេះបើយោងតាមក្រមព្រហ្មទណ្ឌវៀតណាម 2015 Penal Code។ ច្បាប់ពីមុន 2009 Penal Code បានចែងថា ម្ចាស់រោងចក្រផលិតកម្ម ឬអាជីវកម្ម អាចនឹងត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌ ប្រសិនបើពួកគេបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

ទោះជាយ៉ាងណា ច្បាប់ 2009 Penal Code នោះ មិនបានផ្ដល់ភាពជាក់លាក់ណាមួយ ដើម្បីកំណត់ភាពធ្ងន់ធ្ងរ នៃបទល្មើសណាមួយឡើយ។ជាក់ស្ដែង រោងចក្រមួយដែលជាកម្មសិទ្ធិរបស់ជនជាតិចិន នៅខេត្ត Hai Duong ត្រូវទទួលពិន័យផ្នែករដ្ឋបាល ត្រឹមតែ ៦៧២លានដុងយ៉ាងណាមិញ ក្រមព្រហ្មទណ្ឌ 2015 Penal Code ដែលត្រូវបានគេកែតម្រូវនេះ រាប់បញ្ចូលទាំង បរិមាណនៃទឹកសំណល់ ឬ ទម្ងន់នៃកាកសំណល់រឹង ដែលត្រូវគេបោះចោល និង ចំនួននៃការល្មើស ដែលផ្ដល់ភាពងាយស្រួលក្នុងការចោទប្រកាន់៕ (ស្មើនឹង ៣០ ០០០ដុល្លារ) ប៉ុណ្ណោះ ទោះបីជារោងចក្រនោះត្រូវគេចាប់បាន ចាក់សំរាមចូលទឹក បង្កឲ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ក្ដី។

ដកស្រង់ពី៖Sabay