បណ្តាញសង្គម

ចាប់ខ្លួនអតីតអភិបាលក្រុងបានលុង ខេត្តរតនគិរី នៅម្តុំពេទ្យលោកសង្ឃ ពីបទ «សមគំនិតក្នុងអំពើលួច» តាមដីកាសាលាដំបូងខេត្តរតនគិរី

(ភ្នំពេញ)៖ អតីតអភិបាលក្រុងបានលុង លោក អ៊ុក សំអុល ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ នៅម្តុំមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តរនតគិរី។

មន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការឃាត់ខ្លួនអតីតអភិបាល ក្រុងបានលុងនេះ ធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តរតនគិរី ពីបទ «សមគំនិតក្នុងអំពើលួច» ដែលប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ។ បច្ចុប្បន្នជនសង្ស័យរូបនោះត្រូវបានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសួរនាំបន្ត៕

ដកស្រង់ពី៖Sabay