Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹមមួយភ្លែត ៣រឿងប្លែកៗបំផុត ផ្ទុះកក្រើកកម្ពុជាគ្មានប្រទេសណាដូច

  • បោះពុម្ព

គ្រាន់តែចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ មានព័ត៌មានប្លែកៗ និងរឿងដ៏ក្ដៅគគុកមួយចំនួនផ្ទុះជាបន្តបន្ទាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។ ខាងក្រោមនេះ ជាព័ត៌មានប្លែកៗបំផុត ធ្វើឲ្យមានការចាំអារម្មណ៍ខ្លាំងពីមហាជន៖ ១. ទោសប្រហារជីវិតមាន់ជល់ទាំង៩២ក្បាលលើកទី១ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១៧ សមត្ថកិច្ចបានប្រមូលមាន់ជល់ចំនួន៩២ក្បាល ពីសង្វៀនជល់មាន់ខេត្ត ដែលមានម្ចាស់ឈ្មោះ ថៃ ដានី ហៅ ម៉ាប់ នៅស្រុកអរិយក្សត្រ ខេត្តកណ្ដាល។

ក្រោយមកករណីនេះ បានក្លាយជារឿងដ៏រសើបបំផុត និងផ្ទុះការរិះគន់ ដ៏កក្រើកក្នុងប្រទេសកម្ពុជា បន្ទាប់ពីមាន់ជល់ទាំង ៩២ក្បាលនេះ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យកម្ទេចចោល ដោយកាត់ក្បាលទាំងរស់យកទៅស្រុះទឹកក្ដៅ។

ការកាត់ទោសប្រហារជីវិតមាន់ជល់ បានក្លាយជារឿងដ៏កក្រើកក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលដ៏ខ្លីបំផុត។ មតិសាធារណជនភាគច្រើន បានបង្ហាញពីការអាណិតសត្វមាន់ដែលមិនដឹងអ្វីសោះ ត្រូវមនុស្សយកមកបង្ហាត់បង្រៀនឲ្យចេះជល់ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន តែចុងក្រោយត្រូវសម្លាប់ទាំងរស់។

យ៉ាងណាក្ដីបើតាមដីកាសម្រេចរបស់របស់តុលាការបញ្ជាក់ថា មូលហេតុដែលឈានដល់ការកម្ទេចមាន់ជល់៩២ក្បាលនេះ គឺមានការលំបាកនៅក្នុងការថែរក្សា ចំណាយប្រាក់ច្រើនក្នុងការថែទាំ និងដើម្បីបង្ការកុំឲ្យមានបទល្មើសកើតមានជាថ្មី ។

ម្យ៉ាងទៀតក៏ដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឲ្យបានឆាប់រហ័ស។ ២. ការចែកអំណោយជាក្ដារមឈូសក្លាយជារឿងវែកញែកពេញបណ្ដាញសង្គមនៅកម្ពុជាដើមឆ្នាំ២០១៨ អាចចាត់ទុកថា ជាការចែកអំណោយដ៏ប្លែកបំផុតស្ទើរតែគ្មានប្រទេសណា ធ្លាប់ធ្វើបែបនេះនៅលើពិភពលោក ដោយការចែកអំណោយជាក្ដារមឈូស និងគ្រឿងឧបភោគបរិភោគ ជូនចាស់ជរា។

បន្ទាប់ពីការចែកអំណោយក្ដារមឈូសជូនលោកតា-លោកយាយ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម បានធ្វើឲ្យផ្ទុះការរិះគន់ និងការវែកញែកពីមាត់មួយទៅមាត់មួយដ៏កក្រើកបំផុត។

មានមតិជាច្រើនយល់ថា ការចែកអំណោយនោះ ប្រៀបដូចជាការប្រមាណជីវិតជនចាស់ជរា និងមិនគួរណាចែកជាអំណោយក្ដារមឈូសបែបនេះទេ។ ឆ្លើយតបទៅនឹងការរិះគន់នេះដែរ ក៏មានការបកស្រាយថា ក្ដារមឈូសទាំងអស់នោះ គឺជាការស្នើសុំពីលោកតា លោកយាយ នៅភូមិស្រុកខាងលើនេះតែម្ដង។

ដូច្នេះទើបក្រុមការងារក្រុមហ៊ុនទឹកបរិសុទ្ធវីតាល សម្រេចតាមបំណងជូនលោកតា លោកយាយតែម្ដង ដោយពុំមានចេតនាអាក្រក់ណាមួយទេ។ ៣. សមត្ថកិច្ចរាប់ពាន់នាក់ចេញយុទ្ធនាការទ្រង់ទ្រាយធំបំផុតចាប់អ្នកមិនគោរពច្បាប់ចរាចរណ៍ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទ្រង់ទ្រាយធំបំផុត នៅក្នុងរាជធានីភ្នំពេញ ដោយមានកងកម្លាំងអន្តរាគមន៍ពិសេសចូលរួមទៀតផង។

ក្នុងយុទ្ធនាការដ៏ធំនេះ មានចំណុចកត់សម្គាល់៤យ៉ាងសំខាន់ៗដូចជា៖នៅតាមតំបន់នីមួយៗមានកងកម្លាំងពិសេសចាំស្ទាក់គ្រប់ជ្រុងមិនអាចគេចរួច អ្នកបើកបរមិនគោរពច្បាប់គ្រប់រូបភាព មិនអាចបើករត់គេចដូចករណីមុនៗទេ។ កងកម្លាំងពិសេសមានម៉ូតូប្រដេញគ្រប់ទិសចាំស្ទាក់មិនអាចគេចរួចឡើយ។ ចាប់បានហើយដឹកទៅដាក់សាលាខណ្ឌភ្លាមៗ មិនចាំបាច់ខលរកជំនួយ មិនមានករណីផាកពិន័យនៅនឹងកន្លែងទេ គ្រាន់តែបំពេញបែបបទមួយចំនួនអំពីអត្តសញ្ញាណរបស់ខ្លួនរួចរាល់ សមត្ថកិច្ចនឹងលើកដាក់ឡានយកទៅរក្សាទុកនៅសាលាខណ្ឌនីមួយៗ។

ដូច្នេះអ្នកល្មើសច្បាប់ទាំងឡាយ ត្រូវទៅសាលាខណ្ឌដើម្បីដោះស្រាយក្នុងនោះរួមមាន៖ កិច្ចសន្យាឈប់ប្រព្រឹត្តិខុស ទទួលការអប់រំណែនាំ និងត្រូវមានមួកសុវត្ថិភាព កញ្ចក់ ទើបអាចអូសម៉ូតូទៅផ្ទះបាន។ ក្នុងខណ្ឌនីមួយៗ មានម៉ូតូប្រដេញ២៨គ្រឿង រថយន្តម៉ាស្ដា១៤គ្រឿង ម៉ូតូចរាចរណ៍២៨គ្រឿង គ្រប់ទាំង១២ខណ្ឌសុទ្ធតែកម្លាំងពិសេសសហការយ៉ាងគគ្រឹកគគ្រេងបំផុត នៅក្នុងយុទ្ធនាការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទ្រង់ទ្រាយធំនេះ សុទ្ធតែចូលរួមដោយថ្នាក់ដឹកនាំសំខាន់ៗ។

ជាក់ស្ដែង នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ បានចេញបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរាប់ពាន់នាក់ចូលរួមក្នុងយុទ្ធនាការដ៏ធំសម្បើមមួយនេះតាំងពីម៉ោង ៤ទៀបភ្លឺម្ល៉េះ៕

ដកស្រង់ពិ៖Saby