បណ្តាញសង្គម

ក្នុងខែធ្នូ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់រថយន្តដឹកទំនិញ លើសទម្ងន់ជាង៣​០៧គ្រឿង និងផាកពិន័យបានជាង៥០០លានរៀល

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំ២០១៧ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន៣០៧គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ៥៣៩.៣០០.០០០រៀល។

ជាមួយគ្នានេះក្រសួងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន៤៥គ្រឿង គឺពី៣៥២គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ មក៣០៧គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៧។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៥តោន រហូតដល់ ២៥តោន៕

ដកស្រង់ពី៖Sabay