បណ្តាញសង្គម

ជូនដំណឹង! គោលនយោបាយ គ្រោះមហន្តរាយទូទាំងប្រទេស ត្រូវបានទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ចុះទៅផ្សព្វផ្សាយ រហូតដល់ថ្ងៃជិតបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិងកំពុង ផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពី «គ្រោះមហន្តរាយទូទាំងប្រទេស» រហូតដល់ថ្ងៃបោះឆ្នោតសាកល ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

តាមរយៈសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងចុះ បូកសរុបការងារគ្រោះមហន្តរាយឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ និងផ្សព្វផ្សាយគោលនយោបាយផ្សេងៗ របស់រាជរដ្ឋាភិបាល ដែលចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ បានយល់ព្រម និងឯកភាពគ្នា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ការចុះផ្សព្វផ្សាយនេះ ធ្វើតាមគោលគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានជួបជាមួយកម្មករនិយោជិក នៅតាមរោងចក្រនានា ក៏ដូចជា នៅសាលមហោស្រពកោះពេជ្រ និងសភាពការណ៍ផ្សេងៗទៀត ជូនដល់គ្រប់រាជធានី-ខេត្ត ស្រុក-ក្រុង-ខណ្ឌ ឃុំ-សង្កាត់ ភូមិ សហគមន៍ ព្រះសង្ឃ និងក្រុមហ៊ុនឯកជន ចាប់ពីក្រោយ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ រហូតជិតដល់ថ្ងៃបោះឆ្នោតសាកលតំណាង រាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

ដកស្រង់ពី៖FRESH NEWS