Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កន្លះខែដំបូងនៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ នគរបាលចរាចរណ៍ ត្រួតពិនិត្យយានយន្តបានជិត៨០ម៉ឺនគ្រឿង រកឃើញយានយន្តល្មើសជាង១ម៉ឺនគ្រឿង និងផាកពិន័យជិត៩ពាន់គ្រឿង

  • បោះពុម្ព

(ភ្នំពេញ)៖ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដត្រួតពិនិត្យចំនួន៧៦,៩៩៦គ្រឿង រកឃើញយានយន្តល្មើស១២,៨០៧គ្រឿង (ម៉ូតូ៨៣ភាគរយ) ក្នុងនោះអប់រំ៤,៣៣៨គ្រឿង និងផាកពិន័យ ៨,៤៦៩គ្រឿង (ម៉ូតូ៩៤ភាគរយ)។

នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ត្រួតពិនិត្យបានសរុបរួមចំនួន៣៨,៥៤៣គ្រឿង អប់រំ១,០៤៣គ្រឿង និងផាក់ពិន័យចំនួន៦,៧០៤គ្រឿង។

របាយការណ៍ បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យយានយន្ដ នៅរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃដំបូង ក្នុងខែមករានេះ សមត្ថកិច្ចឃាត់យានយន្ដសរុបចំនួន ៦,២៨០គ្រឿង ក្នុងនោះមានរថយន្តជិះបញ្ច្រាសទិស៧គ្រឿង ក្រៅពីនោះ គឺជាម៉ូតូ និងរ៉ឺម៉ក់ម៉ូតូកង់៣ ដែលមិនពាក់មួកសុវត្ថិភាព មិនពាក់កញ្ចក់មើលក្រោយ យានយន្តមិនមានស្លាកលេខ៕

ដកស្រង់ពី៖FRESH NEWS