Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយបញ្ជាស្នងការខេត្ត! មេការប្រចាំ​រណ្ដៅដីឈ្មោះ ពៅ ប្រចាំស្រុកស្អាង ត្រូវកម្លាំងនគរបាលស្រុកហៅទៅសួរនាំ ពាក់ព័ន្ធករណីថៅកែបាញ់បោះសេរីអស់ច្រើនគ្រាប់

  • បោះពុម្ព

(កណ្ដាល)៖ ភ្លាមៗក្រោយបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលស្រុកស្អាង បានហៅមេការ ប្រចាំនៅរណ្ដៅដីឈ្មោះ ពៅ ទៅសួរនាំពាក់ព័ន្ធការបាញ់បោះយ៉ាងអនាធិបតេយ្យ ពីសំណាក់ថៅកែរណ្ដៅដីមួយនេះ។

អធិការនគរបាលស្រុកស្អាង លោក សេង សុជាតិ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេតកណ្ដាលឲ្យដឹងថា មេការដែលកម្លាំងនគរបាលហៅទៅសួរនាំនោះ ឈ្មោះ លី ចាន់សុក្ខំ អាយុ៣០ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប៉ុន្ដែមេការរូបនេះ បានព្យាយាមឆ្លើយបង្វែរដាន បើទោះសមត្ថកិច្ចនាំយ៉ាងណាក៏ដោយ។ លោក សេង សុជាតិ បញ្ជាក់ថា ការឆ្លើយបំភ្លឺរបស់មេការ ប្រសិនបើឆ្លើយបំភ្លឺបង្វែរឿងពិតនោះ ប៉ុន្តែបើសិនជានគរបាលធ្វើការស្រាវជ្រាវរកឃើញថា ឈ្មោះជាអ្នកប្រព្រឹត្តិបាញ់រហូតដល់២០គ្រាប់នោះ ឈ្មោះ លី ចាន់សុក្ខំ នេះគឺត្រូវជាប់ទោស ពីបទលាក់បំបាំងការពិត ត្រូវទទួលទោសតាមផ្លូវច្បាប់។

សូមជម្រាបថា ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ចុះទៅស៊ើបអង្កេត និងចាត់វិធានការចំពោះ ទង្វើបាញ់បោះយ៉ាងអនាធិបតេយ្យ ពីសំណាក់ថៅកែរណ្តៅដីឈ្មោះ ពៅ ប្រចាំស្រុកស្អាង។

លោកឧត្តមសេនីយ៍ស្នងការ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា «ក្រោយទទួលបានព័ត៌មាននេះភ្លាម និងដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ចុះទៅសួរនាំ ស៊ើបអង្កេត និងចាត់វិធានការចំពោះករណីនេះហើយ»។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្នូរកាំភ្លើងជាច្រើនគ្រាប់ បានលាន់យ៉ាងខ្លាំងៗ ចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ស្ថិតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តតែម្តង ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា ជនបង្កឈ្មោះ ពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់។

ជនសង្ស័យបានដកកាំភ្លើងខ្លីបាញ់ភ្ជុជទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគម្រាមខាងមន្រ្តីជំនាញក្រសួងរ៉ែ និងថាមពល ពេលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។ បន្ទាប់ពីបាញ់ឈ្មោះ ពៅ ក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនបើកអា «អិច» កាយដីយកទៅដាក់ចំកណ្តាលផ្លូវ ដើម្បីបង្អាក់ដំណើរក្រុមមន្ត្រីជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រកាយដីបានខូច។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានលួចបង្ហើបថា ឈ្មោះ ពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់ រារាំង និងបាញ់គម្រាមមន្ត្រីរាជការសាធារណៈនោះទេ រូបគេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថា មានលិខិតអនុញ្ញាត ឬយ៉ាងណានោះឡើយ។ បើតាមប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៏បានលួចបង្ហើបផងដែរ ជននេះតែងតែបាញ់បោះអនាធិបតេយ្យជាច្រើនលើកផងដែរ ប៉ុន្តែមិនដែលជាប់ខ្នោះរបស់សមត្ថកិច្ចនោះទេ៕

ដកស្រង់ពី៖FRESH NEWS