Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រន្ធត់! រថយន្តដឹកថ្មបុករះម៉ូតូ៥គ្រឿង​ និងរថយន្ត១គ្រឿង ​បណ្តាលឲ្យអ្នកជិះម៉ូតូក្មេងចាស់២នាក់ស្លាប់ និងរបួសម្នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ យ៉ាងហោចណាស់ក្មេងចាស់២នាក់បានស្លាប់ និងម្នាក់ទៀតរបួស ក្នុងហេតុការណ៍ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តដឹកថ្មបុករះម៉ូតូ និងរថយន្ត១គ្រឿងផ្សេងទៀត នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តបែនដឹកថ្ម បើកដោយបុរសម្នាក់ក្នុងល្បឿនលឿន ដែលបើកលើផ្លូវលេខ១១០ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ហើយបានបើកបុករះម៉ូតូ៥គ្រឿង រថយន្ត១គ្រឿង ដែលបណ្តាលឲ្យអ្នកជិះម៉ូតូក្មេងចាស់២នាក់ស្លាប់ភ្លាមៗ និងរបួសម្នាក់ផងដែរ ចំណែករថយន្តបង្កបានក្រឡាប់នៅក្បែរនោះ។

ក្រោយកើតហេតុ អ្នកស្លាប់ទាំង២នាក់ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសបញ្ជួនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពទ្យ។ ដោយឡែកវត្ថុតាងត្រូវបានសមត្ថកិច្ច យកទៅរក្សារទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដកស្រង់ពី៖FREWH NEWS