បណ្តាញសង្គម

សាហាវព្រៃផ្សៃណាស់! បុរសល្មោភកាម ចាប់ក្មេងស្រីម្នាក់ រំលោភមិនសម្រេចរួចចាក់សម្លាប់ចោល និងបន្តទៅចាក់អ្នកចូលមកជួយក្មេងស្រី រួមទាំងគូដណ្តឹង និងខ្លួនឯង របួសធ្ងន់សរុប៤នាក់

(ពោធិ៍សាត់)៖ ពិតជាសាហាវឃោរឃៅខ្លាំងណាស់! បុរសល្មោភម្នាក់ឃើញក្មេងស្រីអាយុ១៣ឆ្នាំ ចេញពីរៀនតាមផ្លូវស្ងាត់ ក៏ស្ទុះទៅចាប់ប៉ុនប៉ងរំលាភ ប៉ុន្តែមិនបានសម្រេចទេដោយសារក្មេងស្រីរងគ្រោះ បានស្រែកឲ្យគេជួយ ក៏ត្រូវជនល្មើសនោះ ទាញកូនកំាបិត ចាក់សម្លាប់ក្មេងស្រីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

មិនត្រឹមតែចាក់សម្លាប់ក្មេងស្រីនោះទេ ជនល្មោភកាមរូបនេះ បានចាក់បុរស២នាក់ ដែលចូលមកជួយក្មេងស្រីរងគ្រោះ ផងដែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ពីចាក់ឲ្យបុរស២នាក់នោះរបួសធ្ងន់ហើយ ជនល្មើសបានរត់គេចខ្លួន ទៅកាន់ផ្ទះស្ត្រីជា គូដណ្តឹង របស់គេ រួចយកកាំបិតចាក់ស្ត្រីជាគូដណ្តឹងរបស់ខ្លួនប៉ងសម្លាប់ រួចកាច់ខ្លួនឯងផងដែរ។

សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះថា ករណីមនុស្ស ឃាតដ៏សាហាវព្រៃផ្សែនេះ បណ្តាលឲ្យកុមារីម្នាក់ស្លាប់ និងប្រុសស្រី៤នាក់ផ្សេងទៀតរបួសធ្ងន់នេះ កើតឡើង នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ម្សិលមិញ នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់ថា ជនល្មើសមានឈ្មោះ ង៉ុយ អ៊ី ភេទប្រុស អាយុ២២ឆ្នាំ។ ចំណែកកុមារីរងគ្រោះមាន ឈ្មោះ យឿន យាំ អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ និងស្ត្រីជាគូដណ្តឹងរបស់ជនល្មើសមានឈ្មោះ ឌីន ដេ អាយុ១៨ឆ្នាំ។

ដោយឡែកបុរស២នាក់ ដែលចូលជួយក្មេងស្រីរងគ្រោះ ហើយត្រូវជនល្មើសចាក់ឲ្យរងរបួសមិនត្រូវបាន សមត្ថកិច្ចបញ្ជាក់ អត្តសញ្ញាណឡើយ។ បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចចាប់បាន ក្រោយពីបង្កហេតុ។ ចំណែកសពកុមារីរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានតាមប្រពៃណី៕

ដកស្រង់ពី៖FRESH NEWS