បណ្តាញសង្គម

បើករថយន្តបុកចូលផ្ទះប្រជាពលរដ្ឋ នៅតាមផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរបួសក្មេងម្នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួន

(ភ្នំពេញ)៖ រថយន្តធន់ធំមួយគ្រឿង បានបើកបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងជិត១១ ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បណ្តាលឲ្យរបួសក្មេងម្នាក់ ខូចខាតម៉ូតូ និងទ្រព្យសម្បត្តិមួយចំនួនផងដែរ។

តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ហេតុការណ៍នេះ នៅមិនទាន់មូលហេតុនៅឡើយទេ ហើយអ្នកបើករថយន្តបានបើកទ្វាររថយន្តគេចខ្លួនបាត់ទៅ។ សម្រាប់ជនងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅកាន់មន្ទីរពេទ្យផងដែរ៕

ដកស្រង់ពី៖FRESH NEWS