Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សមត្ថកិច្ច និងពលរដ្ឋនៅក្នុងភូមិ ទទូចឲ្យតុលាការបន្ដឃុំខ្លួន និងចាត់ការយ៉ាងម៉ឺងម៉ាត់ ចំពោះម្ចាស់ទីតាំងទទួលផលចោរកម្ម​ «សុខ ឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ» នៅខណ្ឌព្រែកព្នៅ ខណៈលឺព័ត៌មានមានអ្នករត់ការដោះលែង

  • បោះពុម្ព

(កណ្តាល)៖ ទាំងសមត្ថកិច្ច និងពលរដ្ឋនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ទទូចឲ្យតុលាការខេត្តកណ្ដាលបន្ដឃុំខ្លួន និងចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ ចំពោះស្ដ្រីឈ្មោះ ចាន់ សុខឃីម ដែលជាម្ចាស់ទីតាំងទទួលផលចោរកម្មយ៉ាងធំមួយ យីហោ «សុខ ឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ» ដើម្បីចូលរួមទប់ស្កាត់បទល្មើសនានា ខណៈលេចលឺដំណឹងមានអ្នករត់ការដោះលែង។

ប្រជាពលរដ្ឋនៅក្នុងភូមិ និងសមត្ថកិច្ច បានប្រាប់ឲ្យ Fresh News ដឹងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ស្ត្រីជនល្មើសរូបនេះ ត្រូវបានគេដឹងគ្រប់គ្នាថា ជាជនជើងខ្លាំងម្នាក់ក្នុងភូមិ ដែលតែងតែទទួលផលចោរកម្មអស់មួយអន្លើ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប បាននាពេលកន្លងទៅ ដែលបច្ចុប្បន្នកំពុងតែឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកណ្ដាល។

ទន្ទឹមការឃុំខ្លួននេះ ប្រភពព័ត៌មានខាងលើបានបង្ហើបថា ស្ដ្រីជនល្មើសជើងខ្លាំងរូបនេះ កំពុងតែមានអ្នកធំរត់ខ្វាត់ខ្វែងយ៉ាងសកម្ម ដើម្បីអន្ដរាគមន៍ដោះលែងឲ្យនៅក្រៅឃុំ ហើយបញ្ជាក់យ៉ាងច្បាស់ថា នឹងចេញពីពន្ធនាគារក្នុងអំឡុងសប្ដាហ៍នេះ ហើយយ៉ាងយូរ នៅសប្ដាហ៍ក្រោយតែប៉ុណ្ណោះ។

ក្រោយលេចលឺយ៉ាងដូច្នេះ ទាំងពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានស្នើសុំយ៉ាងទទូចដល់ លោក ហុក វ៉ាន់ធីណា ប្រធានតុលាការខេត្តកណ្ដាល កុំឲ្យធ្វើការដោះលែងស្ដ្រីរូបនេះឲ្យសោះ ព្រោះដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ ដែលស្ដ្រីរូបនេះរួមគំនិតគ្នាជាមួយក្រុមចោរប្រព្រឹត្តិនាពេលកន្លងមក។

សូមជម្រាបថា ប្រធានសាលាដំបូងខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីម្ចាស់ហាងដ៏ធំម្នាក់ ដាក់ពន្ធនាគារ ដោយចោទពីបទទទួលផលចោរកម្ម ក្រោយរកឃើញថា ស្ត្រីរូបនេះទិញម៉ូតូពីក្រុមចោររាប់សិបគ្រឿង។

ទន្ទឹមនឹងចំណាត់ការផ្លូវច្បាប់នេះ ប្រជាពលរដ្ឋ រួមទាំងជនរងគ្រោះ មានការសាទរយ៉ាងខ្លាំងចំពោះវិធានការចុះបង្ក្រាបទីតាំង ហើយឈានដល់ការឃាត់ខ្លួនជនល្មើស យកទៅផ្តន្ទាទោសតាមច្បាប់ ពីព្រោះស្ត្រីជនល្មើសរូបនេះ ត្រូវបានអ្នកភូមិដៀលត្មិះថា ជាជនជើងខ្លាំងម្នាក់ក្នុងភូមិ ដែលតែងតែទទួលផលចោរកម្មអស់មួយអន្លើ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បង្ហាញក្តីសង្ឃឹមថា តុលាការនឹងដាក់ទោសទណ្ឌ ឲ្យបានធ្ងន់ធ្ងរសមនឹងទង្វើបទល្មើស ដែលជនល្មើសរូបនេះបានប្រព្រឹត្តកន្លងមក។

មុនឈានដល់ការផ្តន្ទានទោសលើស្ត្រីម្ចាស់ហាងខុសច្បាប់ខាងលើ គឺផ្ដើមចេញពីប្រតិបត្តិការបង្ក្រាបទីកន្លែងទទួលផលចោរកម្ម នៅចំណុចផ្ទះទិញលក់ម៉ូតូយីហោ «សុខ ឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ» ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន។

តាមដីការបស់តុលាការខេត្តកណ្ដាល ជនល្មើសខាងលើមានឈ្មោះ ចាន់ សុខឃីម ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរទិញលក់ម៉ូតូ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ផ្ដើមចេញពី កិច្ចប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត បង្ក្រាប ករណីឃាតកម្មគិតទុក ដែលសម្លាប់ម្ចាស់ហាងម៉ាស្សា និងជាអ្នកកាសែតនោះ សមត្ថកិច្ច បានបន្តបង្ក្រាបទីកន្លែង ទទួលផលចោរកនៅ ចំណុចផ្ទះទិញលក់ម៉ូតូ យីហោ សុខឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ ផ្លូវជាតិ លេខ៥ ផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ៕

ដកស្រង់ពី៖FRESH NEWS