បណ្តាញសង្គម

ដោយ​ឡែក​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក Ken Phupoom ដែល​ជា​តួឯក​ប្រុស​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ថៃ​រឿង “រាជិនីស្តេចនាគ” បាន​បង្ហោះរូបភាព​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន​ គឺ​នាង Esther ដែល​បាន​ថត​ជាមួយ​គ្នា​កាល​ពី​៥​ឆ្នាំ​មុន​ជាមួយ​នឹង​ពាក្យ​សម្តី​មួយ​ចំនួនថា «មនុស្ស​ស

(ភ្នំពេញ)៖ ស្ត្រីម្នាក់សង្ស័យមានវិបត្តិគ្រួសារធ្ងន់ធ្ងរហើយមើលទៅ បានជាមកអង្គុយយំនៅកណ្តាលស្ពានជ្រោយចង្វារ ធ្វើឲ្យមន្រ្តីសណ្តាប់ធ្នាប់ និងសមត្ថកិច្ចឆ្លេឆ្លា ព្រោះខ្លាចក្រែងនាងលោតទឹកសម្លាប់ខ្លួន បានហៅមកសួរនាំ ដើម្បីរកសាច់ញាតិឲ្យមកទទួលត្រឡប់ទៅវិញ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជា៨ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្ត្រីខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិគៀនឃ្លាំង សង្កាតព្រែកលៀប ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេរាយការណ៍ប្រាប់ថា មានស្ត្រីម្នាក់មកអង្គុយយំនៅលើស្ពានជ្រោយចង្វារថ្មី ហើយសមត្ថកិច្ចឈរជើងនៅគោលដៅ និងសណ្តាប់ធ្នាប់ផងដែរ បានលួងលោមសាកសួរ និងនាំស្ត្រីខាងលើ មកគល់ស្ពានត្រើយខាងកើតវិញ ដើម្បីសួនាំ ស្រាប់តែបែកធ្លាយដោយសារវិបត្តិគ្រួសារដោយមិនលម្អិតនោះទេ៕

ដកស្រង់ពី៖Saabay