Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការ​កំពូល​ កាត់​ទោស​ជនជាប់ចោទ​ ទេព​ វន្នី​ រឿង​ប្រើ​ហិង្សា​លើ​សន្តិសុខ​របួស​ធ្ងន់​ពីរនាក់​

  • បោះពុម្ព

(ភ្នំពេញ)៖ តុលាការកំពូល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បើកសវនាការរឿងជនជាប់ចោទ ទេព វន្នី ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើសន្តិសុខពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់។

យោងតាមដីកាបង្គាប់ឱ្យយកខ្លួនរបស់តុលាការកំពូល ដែលភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ទទួលបានបង្ហាញថា ជនជាប់ចោទ ទេព វន្នី អាយុ៣៥ឆ្នាំ ជាប់ចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចខាងកើតវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣។

កន្លងមកសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានផ្តន្ទាទោសជនជាប់ចោទ ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែជនជាប់ចោទ ទេព វន្នី មិនសុខចិត្តទើបប្តឹងសារទុក្ខមកតុលាការកំពូល៕

ដកស្រង់ពី៖FRESH NEWS