Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ដកហូតបានសម្ភារមួយចំនួន

  • បោះពុម្ព

(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បិតត្រាំង បានបើកប្រតិបត្តិការដូចភ្លៀងរលឹម រហូតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានកម្លាំងរបស់លោក បានចុះល្បាតនៅតាមតំបន់គោលដៅងាយរងគ្រោះ ភ្លាមៗនោះក៏ឈានទៅដល់ការចាប់ខ្លួនក្រុមជនសង្ស័យចំនួន៣នាក់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ។

លោកឧត្តមសេនីយ៍ស្នងការ បានបនម្តថា ជនសង្ស័យទាំង៣នាក់នោះ រួមមានទី១៖ ឈ្មោះ ញេន នី អាយុ២២ឆ្នាំ (កម្មករ) ស្នាក់នៅសង្កាត់០១ ក្រុងព្រះសីហនុ, ទី២៖ ឈ្មោះ ញី នុប អាយុ១៨ឆ្នាំ (កម្មករ) ស្នាក់នៅសង្កាត់១ ក្រុងព្រះសីហនុ និងទី៣៖ ឈ្មោះ ជិន ចាន់ អាយុ២២ឆ្នាំ (កម្មករ) ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង។

វត្ថុតាងដកហូទរួមមាន៖ ម្សៅសរក្រាម សង្ស័យសារធាតុញៀន ចំនួន១២កញ្ចប់ធំ និង៤កញ្ចប់តូច និងទូរស័ព្ទចំនួន៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវីធីបន្តទៀត៕

ដកស្រង់ពី៖FRESH NEWS