Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កក្រើកប្រទេស! ត្រឹម២ថ្ងៃរថយន្តតទ្រុងរាប់រយគ្រឿង ចាប់កាត់ចោលបែកផ្កាភ្លើងព្រាត

  • បោះពុម្ព

ត្រឹមរយៈពេល២ថ្ងៃរថយន្តតទ្រុងខុសបច្ចេកទេសជិត ៥០០គ្រឿង ត្រូវបានដោះទ្រុងសណ្ដោង និងកាត់ចេញភ្លាមៗឲ្យទៅសភាពដើមត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញ។

តាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាឲ្យដឹងថា រថយន្តកែច្នៃដាក់ទ្រុងសណ្តោងធំៗខុសបច្ចេកទេស ៨១ គ្រឿងហើយដែលបានកាត់ទ្រុងចេញ និងរថយន្ត ៧៦ គ្រឿងទៀតត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ ៣១០ គ្រឿងទៀត កំពុងត្រៀមកាត់ទ្រុងចេញ។

រថយន្តធំៗវែងៗទាំងនោះគឺ ភាគច្រើនបើកលឿននៅលើដងផ្លូវដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ ។ មានរថយន្តសណ្តោងធំៗវែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់ឥវ៉ាន់ចតធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

សម្ដេច ហ៊ុន សែន បញ្ចេញសារធ្ងន់ៗថា ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្ត្រី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។

បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ដោយឡែកក្រសួងសាធារណការ ក៏បានបញ្ចេញវីដេអូសកម្មភាពកាត់រថយន្តតទ្រុងទាំងនោះភ្លាមៗ នៅលើបណ្ដាញសង្គម និងទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋទៀតផង៕

ដកស្រង់ពី៖Sabay