Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ដដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ បុកមនុស្សម្នាក់ស្លាប់ទាំងព្រឹកព្រលឹម នៅស្រុកព្រៃនប់

  • បោះពុម្ព

(ព្រះសីហនុ)៖ រថយន្ដក្រុងដឹកអ្នកដំណើររបស់ ក្រុមហ៊ុនវីរៈប៊ុនថាំ បានបុកមនុស្សស្លាប់ទាំងព្រឹកព្រលឹម ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ ២០៤-២០៥ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្ដដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនវិរៈប៊ុនថាំ ពាក់ផ្លាកលេខ ភ្នំពេញ 3A-5017 បានបុកអ្នកថ្មើរជើងម្នាក់ស្លាប់ ឈ្មោះ ហង្ស សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្ត បានគេចខ្លួនបាត់ស្រមោលតែម្ដង ដោយបន្សល់ទុកតែរថយន្ដ និងអ្នកធ្វើដំណើរក្នុងតែប៉ុណ្ណោះ។ ក្រោយកើតហេតុ រថយន្តបង្កត្រូវបាននគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការបន្ត៕

ដកស្រង់ពី៖FRESH NEWS