Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋឃុំគីគរ ទីដែលរងគ្រោះដោយគ្រាប់បែកគីមី ទម្លាក់ដោយអាមេរិក បន្តទទួលបានការព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យស្មគ្រចិត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង

  • បោះពុម្ព

(ស្វាយរៀង)៖ ក្រុមគ្រូពេទ្យស្មគ្រចិត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យ ព្យាបាលជំងឺ នៅបរិវេណវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានចូលរួមលោក ស៊ូ ម៉ុល អភិបាលរងស្រុករមាសហែក លោកវេជ្ជ ភាវ សុសត្តា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក និងថ្នាក់ដឹកនាំឃុំភូមិផងដែរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា ដោយតាមអនុសាសន៍ របស់លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន ណែនាំឲ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង យកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាតំបន់រងគ្រោះដោយសារគ្រាប់បែកគីមី ទម្លាក់ដោយសហរដ្ឋអាមេរិក។

បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា ក្រុមគ្រួទេព្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងក្រុមគ្រូទេព្យស្រុករមាសហែក បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋឃុំគគីរ បានចំនួន៤៦៩នាក់ ដោយមិនគិតថ្លៃ និងបានចែករទេះដល់ជនពិការម្នាក់ ជាអំណោយរបស់លោកស្រី ម៉ែន សំអន ផងដែរ។ ការពិនិត្យ និងព្យាបាលជំងឺនេះ មានការចូលរួមពីក្រុមគ្រូពេទ្យចំនួន៣០នាក់ ពិនិត្យ និងព្យាបាលជំងឺទូទៅ កុមារ ជំងឺរមាស់សើស្បែក។

ចំពោះឱសថមួយចំនួនបានទទួលពីក្រសួងសុខាភិបាល និងមួយចំនួនទៀតទទួលបាន ពីការឧបត្ថម្ភរបស់លោកស្រី ម៉ែន សំអន និងចែកថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញជូនសិស្សានុសិស្ស សាលាបឋមសិក្សាឃុំគគីរ១៥០នាក់ផងដែរ។។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រុមគ្រូពេទ្យស្មគ្រចិត្តមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានដាក់ផែនការចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ក្នុងមួយខែម្តង រហូតដល់មណ្ឌលសុខភាពគគីរ បានសាងសង់រួចរាល់ជាស្ថាពរ។

សូមជម្រាបថា ដោយសារឥទ្ធិពលសារធាតុគីមី បានបង្ខំឲ្យពលរដ្ឋឃុំគីគរ ត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាសុខភាព ដោយសារថប់ដង្ហើម និងរមាស់លើស្បែក។ របាយការណ៍របស់មន្ទីរសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដល់ ១៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានពលរដ្ឋឃុំគីគរចំនួន ១៤១នាក់ បានទៅពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ក្នុងនោះអ្នកជំងឺដែលសង្ស័យប៉ះពាល់ជាមួយសារធាតុគីមីមានចំនួន១០៩នាក់ និងអ្នកជំងឺដែលមិនប៉ះពាល់ជាមួយ សារធាតុគីមីមានចំនួន៣២នាក់៕

ដកស្រង់ពី៖FRESH NEWS