បណ្តាញសង្គម

យុទ្ធនាការ​កណ្តាប់​ដៃ​ដែក​៖​ យានដ្ឋានកែច្នៃខុសច្បាប់ ៦ទីតាំងនៅភ្នំពេញ បានបិទជាស្ថាពរ

យានដ្ឋានកែច្នៃរថយន្តចំនួន ៦ទីតាំងនៅក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងអាជ្ញាធរសម្រេចបិទ ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះតទៅ បន្ទាប់ពីរកឃើញថា យានដ្ឋានទាំងនេះធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត។

យានដ្ឋានដែលត្រូវបិទមានដូចជា៖ ១. យានដ្ឋាន ជាងនីវូ ២. យានដ្ឋាន GL ៣. យានដ្ឋាន ថុង ថារិទ្ធ ៤. យានដ្ឋាន អ៊ួន ជាង ៥. យានដ្ឋាន ហុង ម៉េង ៦. យានដ្ឋាន សា សឿន គួរជម្រាបថា រថយន្តដែលបានឃាត់ធ្វើការត្រួតពិនិត្យទាំង១៥,៩៨៩គ្រឿងនោះ គឺមានចំនួនជាង១ពាន់១រយគ្រឿង ជារថយន្តល្មើសច្បាប់ និងជិត៦រយគ្រឿងត្រូវបានកាត់ទ្រុងនិងកាត់សណ្តោងចោលនៅនឹងកន្លែងតែម្តង។

នេះបើតាមលោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា បញ្ជាក់ប្រាប់សារព័ត៌មាន rfi កាលពីថ្មីៗនេះ បន្ទាប់ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសយុទ្ធការកណ្តាប់ដៃដែកចាប់រថយន្តធុនធ្ងន់បញ្ជាផ្ទាល់មាត់ដែលភ្ជាប់នឹងការព្រមានដកអភិបាលខេត្តនិងអភិបាលស្រុកណាដែលបណ្តោយឲ្យមានរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសធ្វើចរាចរណ៍តាមផ្លូវសាធារណៈ។

ដកស្រង់ពី៖Sabay