Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៦ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៣៤២គ្រឿង និងផាកពិន័យ១០៩គ្រឿង

  • បោះពុម្ព

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៨០១គ្រឿង រកឃើញល្មើសច្បាប់៣៤២គ្រឿង (ម៉ូតូ៥៨ភាគរយ) អប់រំ២៣៣គ្រឿង និងផាកពិន័យ១០៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,៤៨០គ្រឿង អប់រំ១៨៥គ្រឿង និងផាកពិន័យចំនួន៥១គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩៨,៥១៨គ្រឿង រកឃើញយានយន្តល្មើស ១៣,៣១៣គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ៧,៧៩៤គ្រឿង និងផាកពិន័យ៥,៥១៩គ្រឿង (ម៉ូតូ៨៨ភាគរយ)៕

ដកស្រង់ពី៖FRESH NEWS