Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ រួមជាមួយថ្នាំញៀនមួយចំនួន

  • បោះពុម្ព

(ស្វាយរៀង)៖ កម្លាំងនគរបាលក្រុងស្វាយរៀង សហការគ្នាជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែឆ្លាក់ បានចុះបង្រ្កាបបទល្មើស ជួញដូរគ្រឿងញៀនជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ៣២នាក់ រួមថ្នាំញៀន មួយចំនួន ស្ថិតនៅចំណុចលើដងផ្លូវ ស្ថិតក្នុងភូមិសួនថ្មីសង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង នៅវេលាម៉ោង០០៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានថ្លែងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះទី១៖ ឈ្មោះ សុខ សុធារិទ្ធ អាយុ២២ឆ្នាំ មុខរបរនិស្សិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង, ទី២៖ ឈ្មោះ រិន វ៉ាន់ដា អាយុ២៣ឆ្នាំ មុខរបរគ្មាននៅភុមិស្រះវង់ សង្កាត់ស្វាយរៀង និងទី៣៖ ឈ្មោះសាន់. ពិសិដ្ឋ អាយុ២១ឆ្នាំ មុខរបរនិស្សិត នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងខេត្តស្វាយរៀង។

វត្ថុតាងដកហូតបានរួមមានទី១៖ ថ្នាំម្សៅក្រាមពណ៌ស១កញ្ចប់ធំ និង១កញ្ចាប់តូច, ទី២៖ ទូរសព្ទ័ដៃចំនូន៦គ្រឿង, ទី៣៖ ម៉ូតូ១គ្រឿង, ទី៤៖ ប្រាក់១៧០.០០០រៀល និងប្រាក់ដុល្លារ៣៣០ដុល្លារ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវកម្លាំងជំនាញឃាត់ទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS