Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត Tacoma មួយគ្រឿងបើកបុកចូលផ្ទះប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រួចបើករត់គេចបាត់

  • បោះពុម្ព

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅម៉ោងប្រមាណ៩៖០០នាទី យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថយន្តម៉ាក Toyota Tacoma (មិនចាំស្លាកលេខ) សង្ស័យអ្នកបើកស្រវឹងបានបើកយ៉ាងលឿន បុកចូលផ្ទះប្រជាពលរដ្ឋ ស្ថិតតាមបណ្តាលផ្លូវជាតិលេខ២ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតទ្វារ និងរបងផ្ទះមួយចំនួន។

លោក ឥន្ទ វុត្ថា ម្ចាស់ផ្ទះរងគ្រោះដែលត្រូវ រថយន្តបុកចូលបានឲ្យដឹងថា បន្ទាប់ពីបុកចូលផ្ទះរបស់លោកហើយនោះ បុរសអ្នកបើករថយន្ត ដែលមានក្មេងៗជិះនៅពីក្រោយផងនោះ បានបើកថយក្រោយរួម បើកទៅទិសខាងលិច សំដៅទៅរង្វង់មូលគួស្រូវ ក្នុងល្បឿនយ៉ាងលឿន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានអំពាវនាវដល់សមត្ថកិច្ច សូមតាមរកវែកមុខជនបង្កឲ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS