Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២ខែដំបូងឆ្នាំនេះ មន្ត្រីអនុវត្តន៍ច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន បានជាង១,២៤៥ករណី ឃាត់ខ្លួន២,៦១៩នាក់ និងរឹបអូសគ្រឿងញៀនជាង១៥គីឡូក្រាម

  • បោះពុម្ព

(ភ្នំពេញ)៖ របាយការណ៍គណៈកម្មការនៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅរយៈពេល២ខែដំបូងឆ្នាំ២០១៨ មន្ត្រីអនុត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀន បាន១២៤៥ករណី ឃាត់ខ្លួនមនុស្ស២៦១៩នាក់ និងរឹបអូសគ្រឿងញៀនជាង១៥គីឡូក្រាម។

របាយការណ៍បានបញ្ជាក់ថា លទ្ឋផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨៖ ១៖ បង្ក្រាបសរុប១,២៤៥ករណី ឃាត់មនុស្ស២៦១៩នាក់ ស្រី២២៧នាក់ (ជនបរទេស២៩នាក់ ស្រី៧នាក់ មាន៣សញ្ជាតិ) * ករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ៧៨៨ករណី ឃាត់ ១៥១២នាក់ (ស្រី១៦៦នាក់) * ប្រើប្រាស់៤៥៧ករណី ឃាត់ ១១០៧នាក់(ស្រី៦១នាក់) ២៖ អនុវត្ដដីកា៥២ដីកា ឃាត់ខ្លួន៥២នាក់ (ស្រី២នាក់) ៣៖ រឹបអូសសារធាតុញៀនគ្រប់ប្រភេទ ជាង១៥គីឡូក្រាម និង១១៩៤កញ្ចប់ , កញ្ឆាក្រៀមជាង១៦គីឡូក្រាម និង៨១,២៧០ដើម ៤៖ សម្ភារៈចាប់យកមាន រថយន្ដ ១២គ្រឿង ម៉ូតូ២២១គ្រឿង ទូរស័ព្ទ៦០០គ្រឿ ជញ្ជីង ៣០គ្រឿង អាវុធខ្លី៥ដើម អាវុធវែង៥ដើម៕

ដកស្រង់ពី៖FRESH NEWS