Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៤នាក់ និង៨នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០១ ខែមីនាម្សិលមិញ

  • បោះពុម្ព

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានស្លាប់ និង៨នាក់បានរងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញមានគ្រោះថ្នាក់ចរាចរណ៍៨លើក បណ្តាលឲ្យខូចខាតម៉ូតូ៩គ្រឿង រថយន្តតូច៤គ្រឿង រថយន្តធំ១គ្រឿង និងរ៉ឺម៉ក១គ្រឿង។ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍មានបើកល្បឿនលឿន ៣លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ២លើក ប្រជែង១លើក និងបត់គ្រោះថ្នាក់១លើក៕

ដកស្រង់ពី៖FRESH NEWS