Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនក្មេងទំនើង៥នាក់ តែរត់រួចម្នាក់ ក្រោយវាយតប់គ្នា និងដកហូតដាវចំនួន២ដើម ទូរស័ព្ទដៃ៤គ្រឿង នៅខេត្តរតនគិរី

  • បោះពុម្ព

(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគីរី កាលពីវេលាម៉ោង២១៖១៥នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ បានឃាត់ខ្លួនក្មេងទំនើង៥នាក់ ក្នុងនោះរត់រួចម្នាក់ ត្រង់ចំណុចទល់មុខវិមានសពកណ្តាល ក្រុងបានលុង ដែលបម្រុងធ្វើសកម្មភាពវាយតប់គ្នា។

បើតាមរបាយការណ៍របស់សមត្ថកិច្ចប្រាប់ឲ្យដឹងថា ក្មេងទំនើងទាំង៥នាក់នោះ រួមមាន៖ ទី១-ឈ្មោះបូ វណ្ណនិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ទី២-ឈ្មោះជឿ មុន្នីរ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ៤ សង្កាត់កាចាញ ទី៣-ឈ្មោះជា ដាវ័យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអូរកន្សែង ទី៤-ឈ្មោះវិន វណ្ណហេង ភេទប្រុស អាយុ១៨ឆ្នាំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ទី៥-ឈ្មោះធី គង់និត ភេទប្រុស ជនជាតិខ្មែរមានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក (អ្នកទាំង៥នាក់នេះក្នុងនោះ៣នាក់ធ្វើតេស្តទឹកនោមវិជ្ជមាន)។

របាយការណ៍ខាងលើបានឲ្យដឹងបន្តថា បានដកហូតវត្ថុតាងរួមមាន៖ ដាវចំនួន២ដើម ទូរស័ព្ទដៃចំនួន៤គ្រឿង។ បច្ចុប្បន្នមុខសញ្ញាទាំង៥នេះ និងវត្ថុតាងខាងលើឃាត់ខ្លួន ព្រមទាំងរក្សាទុកវត្ថុតាង នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីសុំគោលការណ៍ពីថ្នាក់លើ និងព្រះរាជអាជ្ញាដើម្បីអនុវត្តន៍បន្ត៕

ដកស្រង់ពី៖FRESH NEWS