Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តពាក់ផ្លាកលេខក្លែងក្លាយ ត្រូវចោរលួចចេញពីខេត្តកំពង់ធំ មករេចង្កូតធ្លាក់ផ្លូវ បង្កឲ្យមានភាពភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ រថយន្តម៉ាក SSANG YONG មួយគ្រឿង ចំណុះ១៥កៅអី ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2J-2809 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងល្បឿនលឿនហួសកំណត់ ទិសដៅពីជើងទៅត្បូង (ពីទីរួមខេត្តត្បូងឃ្មុំទៅស្រុកតំបែរ) បានរេចង្កូតធ្លាក់ពីលើផ្លូវ ទៅបុកនឹងដើមឈើបង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧៖២០នាទីនៅចំណុចលើផ្លូវជាតិ៧៣ ស្ថិតក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីឃើញហេតុការណ៍នោះ កម្លាំងប្រជាការពារភូមិ បាននាំគ្នាទៅមើល ស្រាប់តែឃើញអ្នកបើកបរនោះបានអូសម៉ូតូមួយគ្រឿង ម៉ាកហុងដា Dream C125 ពណ៌ខ្មៅ ផលិតក្នុងឆ្នាំ២០១៧ ចេញពីរថយន្តរួចជិះគេចខ្លួនបាត់ទៅ ទិសខាងត្បូង ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។

ដោយមានការសង្ស័យ តំណាងកម្លាំងប្រជាការពារម្នាក់ បានទាក់ទងតាមរយៈទូរស័ព្ទ ទៅលោកអធិការនគរបាលស្រុកតំបែរ ដើម្បីឲ្យកម្លាំងនគរបាលស្រុកតំបែរចុះអន្តរាគមន៍ និងពិនិត្យស្រាវជ្រាវនៅចំណុចកើតហេតុនោះ។

ខណៈពេលទទួលបានព័ត៌ភ្លាម កម្លាំងនគរបាលជំនាញ នៃអធិការនគរបាលស្រុកតំបែរ បានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យរកឃើញថារថយន្ត SSANG YONG នោះផ្លាកលេខក្លែងក្លាយ ចំពោះរថយន្តនោះមានផ្លាកលេខពិតប្រាកដ គឺភ្នំពេញ 2R-4467 ដែលដោះលាក់ក្នុងរថយន្ត។

ករណីនេះលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យកម្លាំងនគរបាលនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចុះសហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកតំបែរ ធ្វើការស្រាវជ្រាវបានដឹងថារថយន្តនោះ គឺក្រុមចោរលួចយកមកពីខេត្តកំពង់ធំ។

បច្ចុប្បន្នរថយន្ត SSANG YONG ផ្លាកលេខក្លែងក្លាយនោះត្រូវបានបញ្ជូន មករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងបានកសាងសំណុំរឿង ដើម្បីស្រាវជ្រាវតាមរកជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា ផ្លាកលេខភ្នំពេញ 2J-2809 ដែលពាក់លើរថយន្ត SSANG YONG នោះ គឺជាផ្លាកលេខរបស់រថយន្តម៉ាក TOYOTA CAMRY ឆ្លាម ពណ៌ទឹកមាស ដែលចោរបានលួចបាត់ពីខេត្តត្បូងឃ្មុំ ក្នុងរយៈពេលប្រមាណ ២សប្តាហ៍មុន ៕

ដកស្រង់ពី៖FRESH NEWS