បណ្តាញសង្គម

រថយន្ត LEXUS RX-300 ក្រឡាប់២-៣ត្រឡប់ ស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ដោយសារបើកបរលឿនពេក នៅក្រុងបាវិត

(ស្វាយរៀង)៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបុរស២នាក់ទៀត បានរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត LEXUS RX-300 ធ្វើដំណើរក្នុងល្បឿនលឿន លើផ្លូវក្រាលគ្រួសក្រហម។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៤៖១៥នាទីទៀបភ្លឺ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក LEXUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8908 បើកបរពីត្បូងទៅជើង យ៉ាងលឿនលុះមកដល់ចំនុចកើតហេតុខាងលើ ក៏បានក្រឡាប់ខ្លួនឯងតែម្តង។

ប្រភពបានបន្តទៀតថា អ្នកបើកបររថយន្តមាន ឈ្មោះ អាន សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិក កាស៊ីណូសៀងហៃ រស់នៅភូមិឃុំ ស្រុកអង្គស្នូល ខេត្តកណ្តាល បណ្តាលឲ្យរងរបួសធ្ងន់ បញ្ចួនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម និងអ្នករួមដំណើរចំនួន០២នាក់ រួមមាន៖ ទី១៖ ឈ្មោះ យោង សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូសៀងហៃ រស់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។

ទី២៖ ឈ្មោះ មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូសៀងហៃ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យរងរបួសធ្ងន់ បញ្ចួនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងបាវិត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEWS