Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គស្នងការនគរបាលជាតិ ដាក់ចេញគោលការណ៍ចំនួន៣ ដើម្បីអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ កាន់តែមានប្រសិទ្ធភាព

  • បោះពុម្ព

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ដាក់ចេញគោលការណ៍ចំនួនបី ដើម្បីអនុវត្តន៍ផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ កាន់តែមានប្រសិទ្ធភាព។

នេះបើតាមលិខិតរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ដែល Fresh News ទទួលបាន នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា ការដាក់ចេញគោលការណ៍នេះ ដើម្បីអនុវត្តន៍ឲ្យបានសម្រេចតាមគោលបំណង និងសំណូមពរនៃផែនការ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ និងក្នុងគោលបំណងប្រមូលផ្តុំនូវព័ត៌មាន ឲ្យបានគ្រប់គ្រាន់ មានមូលដ្ឋានច្បាស់លាស់ បម្រើឲ្យការបូកសរុប វាយតម្លៃអំពីសភាពការណ៍ ក៏ដូចជាលទ្ធផលស្នាដៃ នៃការអនុវត្តន៍យុទ្ធនាការនេះ។

នាយឧត្តមសេនីយ៍បានស្នើឲ្យគ្រប់ គណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត លើកកម្ពស់ស្មារតី និងទទួលខុសត្រូវ និងផ្តល់កិច្ចសហការលើការងារចំនួន ៣ដូចខាងក្រោម៖

 

ដកស្រង់ពី៖FRESH NEWS