បណ្តាញសង្គម

ក្មេងប្រុស១៤ឆ្នាំ ដែលរួមភេទជាមួយក្មេងស្រី១២ឆ្នាំ ត្រូវបញ្ជូនទៅតុលាការ ក្រោយម្តាយនាងប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន

(ភ្នំពេញ)៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលត្រូវម្តាយក្មេងស្រីអាយុ១២ឆ្នាំ ប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីរួមភេទជាមួយកូនរបស់គាត់ កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។

បើតាមសមត្ថកិច្ច, កុមារាដែលជាជនសង្ស័យមានឈ្មោះ រ.ប.ល ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ លើផ្លូវលំមួយ ស្ថិតនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកកុមារីរងគ្រោះមានឈ្មោះ ថ-ស-ព អាយុ១២ឆ្នាំ ជនជាតិខ្មែរជាសិស្ស ស្នាក់នៅផ្ទះលេខ២៣១ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាចំណុចកើតហេតុ។ សមត្ថកិច្ច បានអះអាងថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០១៖០០នាទីរសៀល កុមារីខាងលើ បានដើរទៅងូតទឹក នៅក្នុងបន្ទប់ទឹក ខណៈនោះកុមារ៉ា ដែលត្រូវបានគេអះអាងថាជាសង្សាររបស់កុមារីរងគ្រោះ បានចូលទៅងូតទឹកជាមួយ រួចបានរួមភេទជាមួយគ្នាសម្រេចបានមួយលើក បន្ទាប់មកនៅវេលាម៉ោង០៧៖០០នាទីយប់ កុមារីរងគ្រោះបានចូលទៅបត់ជើងតូច នៅផ្ទះមីង បន្ទាប់មកជនសង្ស័យ បានចូលទៅរួមភេទជាមួយគ្នាសម្រេចបានមួយលើកទៀត។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១៖០០នាទីព្រឹក ឪពុកម្តាយកុមារីរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យឃាត់ខ្លួនកុមារាដែលជនសង្ស័យខាងលើតែម្តង៕

ដកស្រង់ពី៖FRESH NEWS